ឯកឧត្តម ជាវ តា​យ ចុះ​ពិនិត្យ​ស្ថានភាព​ទឹក​តាម​ដងព្រែក​កំពង់បាយ

​ខេត្តកំពត​៖ គិត​មក​ត្រឹម​ថ្ងៃ​១៩ តុលា នេះ ស្ថានភាព​ទឹក​នៅ​ព្រែក​កំពង់បាយ ក្នុង​ក្រុង​កំពត មិនមាន​ការគំរាមកំហែង​ពី​ជំនន់​ទឹកភ្លៀង ប៉ះពាល់​ដល់​ក្រុង​កំពត​ទេ​។ កាលពី​ចុង​សប្តាហ៍​នេះ ឯកឧត្តម ជាវ តា​យ អភិបាល​ខេត្តកំពត បាន​ដឹកនាំ​កងកម្លាំង មន្ទីរ អង្គភាព​ពាក់ព័ន្ធ អជ្ញាធរ​ក្រុង​កំពត ស្រុក​ទឹកឈូ អញ្ជើញ​ពិនិត្យ​ស្ថានភាព​ទឹក​តាម​ដងព្រែក​កំពង់បាយ ដែល​ស្ថិតក្នុង​ភូមិសាស្ត្រ​ក្រុង​កំពត និង​ស្រុក​ទឹកឈូ និង​អញ្ជើញ​ពិនិត្យ​ស្ពានដែក​នៅក្នុង​ភូមិ​ដ​ណ្តូ​ង​ជី​ម៉ឺន ឃុំ​កំពង់​ក្រែង ស្រុក​ទឹកឈូ ដែលមាន​សភាព​ចាស់​ទ្រុឌទ្រោម​។​

​ជាមួយគ្នា ឯកឧត្តម បាន​ណែនាំ​ដល់​មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន​ខេត្ត សហការ​ជាមួយ​ស្រុក​ទឹកឈូ ធ្វើការ​ជួសជុល​ឡើងវិញ ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ឆ្លងកាត់ រួម​និង​ការរៀបចំ​ដាក់​អំពូល​ភ្លើង​សូ​ឡា​បំភ្លឺ​ពេលយប់​ផងដែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close