ជំនន់​ទឹកភ្លៀង នៅស្រុក​បន្ទាយស្រី ប៉ះពាល់​ពលរដ្ឋ ១១​គ្រួសារ មនុស្ស​៥៤​នាក់ បាន​ជម្លៀសចេញ​

ខេត្តសៀមរាប​៖ តាម​របាយការណ៍​រប​ស់​រដ្ឋបាល​ស្រុក​បន្ទាយស្រី បាន​ឲ្យ​ដឹងថា គិត​ត្រឹម​រសៀល​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០២០ ដោយមាន​ស្ថានភាព​ជំនន់​ទឹកភ្លៀង ដែល​កើតមានឡើង​ចាប់ពី​ថ្ងៃទី​១៧ ដល់​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០២០​នេះ បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ឃុំ​ចំនួន​០៤ រួមមាន​៖
១. ឃុំ​ឃុន​រាម ៖ ស្ថានភាព​មាន​ភ្លៀង​ខ្លាំង ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ចំនួន​១១​គ្រួសារ មាន​មនុស្ស​ចំនួន​៥២​នាក់ បាន​ជម្លៀសចេញ​រួចរាល់ នៅ​ភូមិ​កំ​ព្រហ្ម និង លិច​ផ្លូវ​មួយ​ខ្សែ​ប្រវែង ១.០០០ ម៉ែត្រ ចំណុច​ផ្លូវ​ម៉ា​ឡេ , នៅ​ភូមិ​ឈូកសរ ទឹក​កំពុង​បន្ត​លិច​ក្រោមផ្ទះ​ប្រជាពលរដ្ឋ​ចំនួន ០២​គ្រួសារ ថែមទៀត​។​
២. ឃុំ​រុន​តា​ឯក ៖ ទឹក​កំពុង​លិច​រំលង​ផ្លូវ ហៃ​វេ​យ​លេខ​៦៧ ចាប់ពី​ផ្លូវកែង​ភូមិ​ថ្នល់ ដល់​ព្រំប្រទល់ ឃុំ​រំចេក ប្រហែល​៥០០ ម៉ែត្រ និង លិច​ផ្លូវ​ក្រហម​ភូមិ​ថ្នល់​ប្រហែល​២០០ ម៉ែត្រ​ខូច​ទាំងស្រុង , ប៉ះពាល់​ដល់ផ្ទះ​ប្រជាពលរដ្ឋ​កម្រិត​ស្រាល​ចំនួន ០៧ គ្រួសារ នៅ​ភូមិ​ថ្នល់​។​
៣. ឃុំ​រំចេក ៖ ស្ថានភាព​មាន​ភ្លៀង​ខ្លាំង មានទឹក​ហូរ​កាត់​ផ្លូវ​ហាយ​វេ ប្រមាណ​៥០​ម៉ែត្រ និង​ទឹក​លិច​ចូល​ក្រោមផ្ទះ​ប្រជាពលរដ្ឋ​កម្រិត​ស្រាល​ចំនួន​១៤​គ្រួសារ នៅ​ភូមិ​រវៀង​តា​ខ្ញុំ​។​
៤. ឃុំ​ខ្នារ​សណ្តាយ កម្ពស់​ទឹកស្ទឹង​បន្ទាយស្រី បាន​ហក់​ឡើង​ពី​កម្ពស់​៣,៣០​ម៉ែត្រ ដល់​៥,៧០​ម៉ែត្រ​គិត​ត្រឹម​ម៉ោង​១៧​ល្ងាច​នេះ ស្ថានភាព​នេះ​ស្ថិតនៅ​កៀក​នឹង​កម្រិត​ប្រកាសអាសន្ន ដែលមាន​កម្ពស់​៦​ម៉ែត្រ , ប៉ះពាល់​ដល់ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​៤៩​គ្រួសារ និង ធ្វើការ​ជម្លៀស​ប្រជាពលរដ្ឋ​ទៅកាន់​ទីទួល​សុវត្ថិភាព​ដោយ​សុវត្ថិភាព​ចំនួន ១៨​គ្រួសារ​។​

​ជាមួយគ្នា គណៈកម្មាធិការ​ស្រុក បាន​ចុះ​ពិនិត្យ ព្រមទាំង​បាន​ណែនាំ​ដល់​ប្រជាពលរដ្ឋ ឱ្យមាន​ការប្រុងប្រយ័ត្ន​ខ្ពស់​លើ​ការការពារ​សុខភាព និង​ជាពិសេស​គឺ​កូនៗ​តូច​របស់​ពួកគាត់ ចៀសវាង​មាន​ហា​នី​ភ័យ​ណាមួយ​កើតមានឡើង​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close