អាជ្ញាធរខេត្តបន្ទាយមានជ័យ បន្តយកស្បៀងសង្គ្រោះបន្ទាន់ ផ្តល់ជូន៤ ០០០គ្រួសារ រងគ្រោះដោយទឹកជំនន់ នៅស្រុកមង្គលបូរី
ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងមានការចូលរួមពីជាមួយលោកឧកញ៉ា ឡេង ណាវ៉ាត់ត្រា ,តារាចម្រៀង លោក ព្រាប សុវត្ថិ ,លោក ខេម ព្រមទាំងក្រុមការងារ បានចុះលុយទឹកនាំយកអំណោយជាស្បៀងសង្គ្រោះបន្ទាន់ ជាអំណោយដ៍ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចគតិព្រឹទ្ធបណ្ឌិត ផ្តល់ជូនគ្រួសាររងគ្រោះដោយទឹកជំនន់ដែលមិនបានឡើងមកលើទីទួលសុវត្ថិភាព នៅស្រុកមង្គលបូរី ក្នុងភូមិព្រេករពៅ ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ចំនួន២៣០ គ្រួសារ មានអង្ករ ២០គីឡូក្រាម មី១កេស ត្រីខ១យួរ ។
សូមបញ្ជាក់ថា ក្នុងថ្ងៃទី១៩ តុលានេះដែរ គណៈបញ្ជាការឯកភាពខេត្ត បានបែងចែកក្រុមការងារខេត្ត ស្រុក និងយុវជន ចំនួន ៥ ក្រុម បានបន្តយុទ្ធនាការចុះនាំយកស្បៀងសង្គ្រោះបន្ទាន់ ជាអំណោយដ៍ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចគតិព្រឹទ្ធបណ្ឌិត ផ្តល់ជូនគ្រួសារដែលរងគ្រោះទឹកជំនន់ ហើយមិនបានឡើងមកកាន់ទីទួលសុវត្ថិភាព ប្រមាណ ៤០០០ គ្រួសារ ទាំង០៦ ឃុំក្នុងស្រុកមង្គលបូរី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។