ម្សិលមិញ​! គ្រោះទឹកជំនន់ សម្លាប់​មនុស្ស ១១​នាក់​ទៀត​

​ភ្នំពេញ​៖ យ៉ាងហោចណាស់​មាន​ប្រជាពលរដ្ឋ​ចំនួន ១១​នាក់​ទៀត បាន​លង់ទឹក​ស្លាប់​នៅក្នុង​ប្រទេស​កម្ពុជា កាលពី​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០២០ ម្សិលមិញ ខណៈ​រាជធានី​ភ្នំពេញ និង​បណ្តា​ខេត្ត​មួយចំនួន ជាពិសេស​ខេត្ត​ជាប់​ព្រំដែន​ថៃ កំពុង​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​។

​​បើតាម​នាយ​ឧ​ត្ត​ម​សេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ បញ្ជាក់ថា​ ក្នុងចំណោម​ពលរដ្ឋ ១១​នាក់ ដែល​ស្លាប់​ដោយ​លង់ទឹក​នោះ មាននៅ​ខេត្តបាត់ដំបង​៥​នាក់​, ព្រៃវែង​២​នាក់ (​លង់ទឹក​ស្រះ​), ស្វាយរៀង​ម្នាក់​, ពោធិ៍សាត់​២​នាក់ និង​បន្ទាយមានជ័យ​ម្នាក់​។​

​សូមបញ្ជាក់ថា ជំនន់​ទឹកភ្លៀង ដែល​បង្កឡើង​ដោយ​ព្យុះ​បន្តបន្ទាប់​កន្លងមកនេះ បាននិងកំពុង​វាយលុក នៅតាម​បណ្តា​រាជធានី​-​ខេត្ត​មួយចំនួន ក្នុងប្រទេស​កម្ពុជា បង្ក​ឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ហេដ្ឋារចនាសម្ព័ន្ធ និង​ទ្រព្យសម្បត្តិ​រដ្ឋ​-​ឯកជន​មួយចំនួន​ផងដែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close