ឯកឧត្តម គួច ចំរើន ស្នើរឲ្យមន្ត្រីបង្កើនការបំរើសេវាជូនប្រជាពលរដ្ឋឲ្យបានល្អបំផុត
ខេត្តព្រះសីហនុ៖ មន្ត្រីរាជការ មិនមែនជាចៅហ្វាយនាយរបស់ប្រជាពលរដ្ឋទេ ដូចនេះ មន្ត្រីរាជការទាំងអស់ ត្រូវរៀបចំខ្លួនជាអ្នកបំរើសេវាកម្មជូនប្រជាពលរដ្ឋអោយបានល្អបំផុត ស្របតាមអនុសាសន៍ដ៍ថ្កៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នេះបើយោងតាមការថ្កែងក្នុងកិច្ចប្រជុំ ស្តីពីការកែលម្អរការផ្តល់សេវារដ្ឋបាលនៅអង្គភាពច្រកចេញចូលចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ។
ការថ្លែងបែបនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០នេះ នៅសសលាខេត្តព្រះសីហនុ ដោយឯកឧត្តម បានមានប្រសាសន៍សង្កត់ធ្ងន់ថា យោងតាមការសង្កេតលើភាពជាក់ស្តែង របស៎ឯកឧត្តមនាពេលកន្លងមក ឃើញថា មន្ត្រីរាជការនៅមានភាពឆក់ល្ងាងបន្តិចបន្តួច ដូចនេះ ត្រូវកែលម្អរនៅចំនុចខ្វះខាតទាំងនេះឡើងវិញ នឹងត្រូវចាត់ទុក្ខខ្កួនឯងដែលជាមន្ត្រី រាជការ ជាអ្នកអ្នកបំរើរាស្ត្រ មិនត្រូវតាំងខ្កួនជាចៅហ្វាយនាយរបស់រាស្ត្រឡើយ។
ត្រូវបង្ករលក្ខណះងាយស្រួលដល់ប្រជាពលរដ្ឋ ដើម្បីអោយបងប្អូនប្រជាពលរដ្ឋមកសុំសេវាពីរដ្ឋបាលខេត្ត ក្រុង ស្រុក តែបើពុំបានបង្ករលក្ខណះងាយស្រួលដល់ពួកគាត់ទេ ពួកគាត់ពិតណាស់នឹងមកស៊ុំសេវានោះទេ ដែលចំនុចនេះជាបញ្ហាវិវាទទំនាស់រឿងរ៉ាវ នាពេលកន្លងមក។
ក្នុងឱកាសនោះផងដែរ ឯកឧត្តម ស្នើរឲ្យមន្ត្រីជំនាញ ពាក់ព័ន្ឋការផ្តល់សេវាដីធ្លី សូមពិនិត្យឡើងវិញទៅលើប័ណ្ណកម្មសិទ្ឋដីធ្លីទាំងឡាយណា ដែលត្រូវបានរដ្ឋបានខេត្តធ្លាប់បានលប់ចោល(នារាករណ៍) ជាង ១៥០0 ប័ណ្ណក្នុងអាណត្តិឯកឧត្តម សាយ ហាក់ ដោយមិនអាចយកមកប្រើប្រាស់បានទេ ដូចនេះមន្ទីសុរិយោដី ត្រូវស្រង់ទិន្នន័យប័ណ្ណទាំងនេះអោយបានច្បាស៎ កុំអោយមានការភ័ណ្ណនាំអោយមានស្មុកស្មាញពាក់ព័ន្ឋទៅនឹងការផ្តល់សេវាជូនប្រជាពលរដ្ឋ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។