រដ្ឋបាលខេត្តកំពង់ស្ពឺ បើកឲ្យចរាចរណ៍ឡើងវិញ នូវរថយន្តធំគ្រប់ប្រភេទ ឆ្លងកាត់លើផ្លូវជាតិលេខ៤ និងផ្លូវជាតិលេខ១៤១
ខេត្តកំពង់ស្ពឺ៖ រដ្ឋបាលខេត្តកំពង់ស្ពឺ បានអនុញ្ញាតឲ្យធ្វើចរាចរណ៍ជាធម្មតាឡើងវិញ នូវរថយន្តដឹកទំនិញធុនធំគ្រប់ប្រភេទ នៅលើផ្លូវជាតិលេខ៤ និងផ្លូវជាតិលេខ១៤១ ចាប់ពីវេលាម៉ោង០០ និង០០នាទី ឈានចូលថ្ងៃទី២០ តុលា នេះតទៅ។
រដ្ឋបាលខេត្ត បញ្ជាក់ទៀតថា ដោយឡែកផ្លូវលេខ១៤១ ចាប់ពីផ្សារព្រៃផ្តៅ ដល់ផ្លូវខេត្តលេខ១៣០ ដោយស្ថានភាពមានសភាពទ្រុធទ្រោមខ្លាំង និងដើម្បីធានាដល់ការធ្វើចរាចរណ៍ប្រកបដោយសុវត្តិភាព រដ្ឋបាលខេត្ត សូមបន្តធ្វើការផ្អាកចរាចរណ៍ជាបណ្តោះអាសន្ននូវរថយន្តធុនធំគ្រប់ប្រភេទ រហូតដល់មានការជូនដំណឹងជាថ្មី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។