ថ្នាំមហារីករកឃើញវិធីទប់ស្កាត់បានហ៊ីវ
ថ្នាំមហារីកថ្មីដែលពួកអ្នកវិទ្យាសាស្ត្រអាមេរិកកំពុងពិសោធន៍ត្រូវបានរកឃើញមាន “ឥទ្ធិពលបន្ទាប់បន្សំ” មួយគួរភ្ញាក់ផ្អើល ទប់ស្កាត់បានកោសិកាហ៊ីវ ។”របកគំហើញរបស់យើងខ្ញុំកើតចេញពីភាពអស់សង្ឃឹមបណ្ឌិត Melanie Ott នៅវិទ្យាស្ថាន Gladstone (សាន់ហ្វ្រាន់ស៊ីស្កូ) ឲ្យដឹង ។ ការពិតដំបូងពួកអ្នកវិទ្យាសាស្ត្រមានការមិនសប្បាយចិត្តដោយសារថ្នាំមហារីករបស់គេបង្ហាញសកម្មភាពមិនប្រក្រតីក្នុងពេលពិសោធន៍ ។
របបគំហើញថ្មីត្រូវបានសង្ឃឹមថា នឹងជួយលើកកម្ពស់គុណភាពជីវិតឲ្យអ្នកជំងឺហ៊ីវ បណ្ឌិត Ott ឲ្យដឹងថា ក្រោយពេលពិសោធន៍លទ្ធភាពប្រឆាំងមហារីករបស់ថ្នាំថ្មីឈ្មោះ JQ មួយបង្ហាញលទ្ធផលមិនពេញចិត្តមួយចំនួន ក្រុមស្រាវជ្រាវចាប់ផ្តើមតម្រង់គោលដៅទៅក្នុងប្រូតេអ៊ីន BDR4 ស្ថិតក្នុងថ្នាំនិងរកឃើញ “កូនសោ” ព្យាបាលហ៊ីវ ។
ក្រៅពីការទប់ស្កាត់ , បង្ក្រាបការរីកចម្រើនរបស់វីរុសហ៊ីវពួកអ្នកវិទ្យាសាស្ត្រសង្ឃឹមថា នឹងប្រើ BDR4 ដើម្បីរំញោចវីរុសហ៊ីវ “ភ្ញាក់” ដើម្បីមានឱកាសកំទេចដល់ឫសគល់វា ។
សមិទ្ធផលដំបូងរបស់ការស្រាវជ្រាវទើបត្រូវបានប្រកាសលើទស្សនាវដ្តីវិទ្យាសាស្ត្រ Molecular Cell ។
ប្រសិនជោគជ័យខ្លាំង យុទ្ធសាស្ត្រនេះអាចអនុញ្ញាតឲ្យអ្នកជំងឺហ៊ីវប្រើវិធីព្យាបាលនេះមានពេលវេលាផ្អាកថ្នាំបណ្តោះអាសន្នដល់រាប់ឆ្នាំមុនពេលវីរុសធ្វើសកម្មភាពឡើងវិញ។ ក្នុងអំឡុងពេលផ្អាកបណ្តោះអាសន្ន ប្រព័ន្ធភាពស៊ាំអាចខ្លាំងគ្រប់ដើម្បីរួមផ្សំជាមួយវិធីព្យាបាលផ្សេងៗកម្ចាត់ចោលវីរុសពេលវាបះបោរ ។
បច្ចុប្បន្នអ្នកជំងឺប្រើថ្នាំទប់ស្កាត់ហ៊ីវត្រូវលេបថ្នាំរាល់ថ្ងៃអស់១ជីវិត ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។