ក្រោយកិច្ចប្រជុំសភាថៃ សម្រេចការពារ ព្រះមហាក្សត្រ
រដ្ឋាភិបាលថៃនៅថ្ងៃទី ១៩ ខែតុលានេះបានប្រកាសថានឹងការពាររបបរាជានិយម ក្រោយពេលមានបាតុកម្មជាច្រើនកើនឡើង នៅទីក្រុងបាងកក និងខេត្តក្រុងជាច្រើនផ្សេងទៀតប្រឆាំងរដ្ឋាភិបាលនិងកែទម្រងរដ្ឋធម្មនុញ្ញ កាត់បន្ថយអំណាចរបស់ព្រះមហាក្សត្រ។
បើទោះបីរដ្ឋាភិបាលចេញច្បាប់គ្រាមានអាសន្ន ហាមប្រាម ជួបជុំគ្នាលើសពី៥នាក់ ប៉ុន្តែក៏មានបាតុករជាង ១ម៉ឺននាក់ ជួបជុំគ្នា កាលពីថ្ងៃទី១៨កន្លងមក ក្នុងទីក្រុងបាងកក។ បាតុកម្មធ្វើឡើងនៅជុំវិញវិមានជ័យជម្នះក្នុងរាជធានីបាងកក ។
មានប្រសាសន៍នៅក្នុងវិមាននាយករដ្ឋមន្ត្រីនាថ្ងៃទី១៩ខែតុលា លោកប្រាយុទ្ធចាន់អូចា បានលើកឡើងថា លោក បានសម្រេចគាំទ្រ ការសម្រេចរបស់រដ្ឋសភា ដែលបានកោះប្រជុំ ជាបន្ទាន់ ពិភាក្សា ពីការធ្វើបាតុកម្មរបស់ក្រុមនិស្សិត ។
នាយករដ្ឋមន្ត្រីប្រាយុទ្ធ ចាន់អូចា បញ្ជាក់ថា« រដ្ឋាភិបាលនឹងខិតខំអស់ពីសមត្ថភាព ដើម្បីចចារជាមួយក្រុមបាតុករស្វែងរកដំណោះស្រាយសមស្រប់។ ប៉ុន្តែខ្ញុំសូមស្នើដល់បាតុករ មិនត្រូវធ្វើឲ្យខូចខាតទ្រព្យសម្បត្តិសាធារណ»។ លោកប្រាយុទ្ធបន្តតទៀតថា កិច្ចចចារជាមួយបាតុករ អាចនឹងធ្វើឡើងនៅថ្ងៃទី២០ខែតុលានេះ។
នាយករដ្ឋមន្ត្រីប្រាយុទ្ធបានលើកឡើងថា«ការដែលរដ្ឋាភិបាលត្រូវការពាររបបរាជានិយមគឺជាកតព្វកិច្ច របស់រដ្ឋនិងពលរដ្ឋត្រូវតែធ្វើ»។ លោកបន្តទៀតថា បើបាតុកម្មធ្វើឡើងដោយសន្តិភាពនោះរដ្ឋាភិបាល និងមិនប្រើហិង្សាឡើយ ផ្ទុះទៅវិញបើបង្កហិង្សានឹងត្រូវទទួលរងការបំបែកដោយហិង្សាជាមិនខានឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។