ផ្លែទៀប​ជា​ផ្លែ​ឈើ ដែល​អ្នកជំងឺ​ទឹកនោមផ្អែម​គួរ​ទទួលទាន

តាម​អ្នក​ជំនាញការ​សុខភាព​បាន​ឲ្យ​ដឹង​ថា អ្នកជំងឺ​ទឹកនោមផ្អែម​អាច​កែប្រែ​ឲ្យ​ប្រសើរ​ឡើង​នូវ​ស្ថានភាព​ជំងឺ ប្រសិនបើ​គេ​បរិភោគ​ផ្លែទៀប​នៅ​កម្រិត​មួយ​សម​ល្មម ។ មូលហេតុ គឺ​ដោយសារ​ផ្លែទៀប​មាន​លក្ខណៈ ជួយ​គ្រប់គ្រង​ជាតិ​គ្លុ​យ​កូរ​ស និង​បង្កើន​ការ​ស្រូប​យក​បរិមាណ​គ្លុយកូស​នៅ​សាច់ដុំ ផ្ដើម​ពី​នោះ​វា​នឹង​ជួយ​សម្រួល ដំណើរការ​ប្រើប្រាស់​គ្លុយកូស​របស់​សរីរាង្គ ។

ផ្លែទៀប​ក៏​ផ្ទុក​នូវ​បរិមាណ​ជាតិ​ដែក​យ៉ាង​ខ្ពស់ ជួយ​ប្រឆាំង​តប​ជំងឺ​ខ្វះ​ឈាម ហើយនឹង​ជួយ​អ្នកជំងឺ​ទឹកនោមផ្អែម គ្រប់គ្រង​ជំងឺ ។ ប៉ុន្តែ​ផ្គត់ផ្គង់​ជាតិ​ដែក​ច្រើន​ពេក​អាច​បង្ក​បញ្ញា​ផ្សេង​ៗ ទៅ​អ្នកជំងឺ​ទឹកនោមផ្អែម ដូច្នេះ​ចាំបាច់ ត្រូវ​មានការ​ណែនាំ​របស់​វេជ្ជបណ្ឌិត ។

កត្តា​មួយ​ក្នុង​ចំណោម​កត្តា​មូលដ្ឋាន​ដែល​ជួយ​គ្រប់គ្រង​បាន​នូវ​បរិមាណ​ស្ករ​ក្នុង​សរីរាង្គ គឺ​ផ្គត់ផ្គង់​គ្រប់​វីតាមីន C ។ ក្នុង​ពេល​នោះ ផ្លែទៀប​សម្បូរ​វីតាមីន C ដូច្នេះ​ពេល​បរិ​ភាគ​ផ្លែទៀប​វា​អាច​ជួយ​គ្រប់គ្រង​ជំងឺ​ល្អ​ជាង​ការ​ប្រើ ប្រាស់​ថ្នាំ​ព្យាបាល ។ នេះ​ជា​វិធី​ក៏​សាមញ្ញ​មួយ​តែ​អាច​នាំ​មក​នូវ​ប្រសិទ្ធភាព​ខ្ពស់​សម្រាប់​អ្នកជំងឺ​ទឹកនោមផ្អែម ។

សរីរាង្គ​នឹង​មាន​ហានិភ័យ​ខ្ពស់​កើត​ជំងឺ​ទឹកនោមផ្អែម ពេល​ខ្វះ​ប៉ូ​តា​ស្យូ​ម ។ ប៉ូ​តា​ស្យូ​ម​អាច​ជួយ​សម្រួល​កម្រិត អាំង​ស៊ុ​យ​លី​ន ក្នុង​សរីរាង្គ ហើយ​ផ្លែទៀប​អាច​ផ្គត់ផ្គង់​ប៉ូ​តា​ស្យូ​ម​យ៉ាងច្រើន ពេល​អ្នក​បរិភោគ ។

សារជាតិ​រ៉ែ​សំខាន់​ទី ៣ ក្នុង​សរីរាង្គ​មនុស្ស គឺ​ម៉ា​ញ៉េ​ស្យូ​ម ក្នុង​ផ្លែទៀប​នឹង​ជំរុញ​ដំណើរការ​ផលិត​អាំង​ស៊ុ​យ​លី​ន និង​ជួ​យស​ម្រួ​បរិមាណ​គ្លុ​យ​កូន ៕

ប្រភព ៖ គេហទំព័រ Everyday

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Tags
Close