ធនាគារជាតិ​កម្ពុជា ប្រកាស​ដាក់ឱ្យ​ដេញថ្លៃ​ប្រាក់ ៥០​លាន​ដុល្លារ​អាមេរិក​

​ភ្នំពេញ​៖ ធនាគារជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០២០​នេះ បាន​ជូនដំណឹង​ដល់​គ្រឹះស្ថាន​ធនាគារ គ្រឹះស្ថាន​មីក្រូហិរញវត្ថុ និង​អាជិ​វករ​ប្តូរប្រាក់​ដែលមាន​អាជ្ញា​បណ្ណ​ទាំងអស់ ដោយ​បញ្ជាក់ថា ដើម្បី​រក្សា​ស្ថិរភាព​អត្រា​ប្តូរ​ប្រាក់រៀល នៅលើ​ទីផ្សារ ធនាគារជាតិ​នៃ​កម្ពុជា នឹង​ដាក់ឱ្យ​ដេញថ្លៃ​ប្រាក់​ដុល្លារ​អាមេរិក​ចំនួន ៥០,០០០,០០០​ដុល្លារ​អាមេរិក ក្នុង​​សប្តាហ៍​នេះ​។ ចំពោះ អត្រា​ដេញថ្លៃ​អប្បបរមា​នឹងត្រូវ​ប្រកាស​នាពេល​ព្រឹក​នៃ​ថ្ងៃ​ដេញថ្លៃ​ជាក់ស្តែង​។​

​ធនាគារ សូម​ឲ្យ​គ្រឹះស្ថាន​ធនាគារ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ និង​អាជីវករ​ប្តូរប្រាក់​ដែលមាន​អាជ្ញា​បណ្ណ​ទាំងអស​ស់​ជ្រាប និង​ត្រៀមលក្ខណៈ​ចូលរួម​ការដេញថ្លៃ​តាម​កាលបរិច្ឆេទ​ខាងលើ​តាម​ការគួរ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close