ការបរិភោគពោត១ផ្លែក្នុងរយៈពេល១សប្តាហ៍អ្នកនឹងភ្ញាក់ផ្អើលពីលទ្ធផលទទួលបាន
ពោតជាអាហារសម្បូរជាតិសរសៃ, វីតាមីន ដូច្នេះវាក៏ជាប្រភព វត្ថុធាតុដើមទូទៅលើពិភពលោក ត្រូវបានមនុស្សជាច្រើនប្រើប្រាស់ ។ ពួកអ្នកវិទ្យាសាស្ត្របញ្ជាក់ថា ដោយ គ្រាន់តែបរិភោគពោតស្ងោ ឬ អាំង១ថ្ងៃ ១ផ្លែនោះស្បែកនឹងប្រែជាហាប់តឹង រលោង, ស្រទាប់ខ្លាញ់ពោះ ក៏សន្សឹមៗ រលាយបាត់ ។
១- ជំនួយបញ្ចុះទម្ងន់
ចំពោះអ្នកមានបំណងបញ្ចុះ ទម្ងន់នៅផ្ទះ ដោយមិនលំបាកហាត់ ប្រាណ ឬ ហូបតប នោះបរិភោគអាហារ ពោតស្ងោរជាដំណោះស្រាយដ៏ល្អបំផុត ដែលអ្នកមិនគួរមើលរំលង ។ ឥឡូវនេះ ជំនួសឱ្យបរិភោគគុយទាវ ឬរបស់ ចៀនឆានៅពេលព្រឹក ចូរទទួលទាន ពោតរាល់ថ្ងៃ ដើម្បីទទួលបានរូបរាង សមសួនដូចបំណង ។ ព្រោះពោត សម្បូរជាតិសរសៃ ពេលអ្នកបរិភោគនឹង បង្កើតអារម្មណ៍ឆ្អែត, ទប់ស្កាត់ការ ឃ្លានចំណីកំប៉ិកកំប៉ុកច្រើន ។
២- ទប់ស្កាត់ភាពចាស់, បំបាត់ស្នាមជ្រួញ
បរិមាណវីតាមីន E ដ៏ច្រើន រួមជាមួយនឹងសារជាតិរ៉ែចាំបាច់ដូចជា ម៉ាញ៉េស្យូម, កាល់ស្យូម, ប៉ូតាស្យូម….. នៅក្នុងពោត មានប្រសិទ្ធភាពពន្យឺត ដំណើរការចាស់ បំបាត់ស្នាមជ្រួញ, ផ្តើមពីនោះជួយឱ្យស្បែកប្រែជាផ្កាឈូក ភ្លឺ, មុត និងសម្លាកយូរឆ្នាំ ក៏រលាយបាត់ សន្សឹមៗ ។
៣- ធ្វើឱ្យស្បែកស
ពុំត្រឹមតែជាអាហារមានតម្លៃ ជីវជាតិខ្ពស់ វាក៏ជាអាហារដែលអាច បង្កើនសមត្ថភាពការពាររាងកាយ ការបរិភោគពោតជាប្រចាំនឹងជួយឱ្យ ស្បែកប្រែជារលោង, បង្កើតកោសិកាថ្មី ។
៤- ទប់ស្កាត់មហារីក
តាមការស្រាវជ្រាវមួយលើ ទស្សនាវដ្តី បង្ការជំងឺមហារីកបានឱ្យ ដឹងថា ការបរិភោគពោតជាប្រចាំនឹង បន្ថយហានិភ័យកើតជំងឺមហារីកសួត ។ ជាងនេះទៀត ពពួកគ្រាប់ធញ្ញជាតិពេលចូលក្នុងសរីរាង្គនឹងរារាំង ការរីកចម្រើន របស់កោសិកាមហារីកសុដន់ ៕
ប្រភព ៖ គេហទំព័រ Everyday
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។