ចិន​៖ លទ្ធផល​នៃ​ការធ្វើ​តេស្ត​សាំង​កូ​វីដ​-១៩​ចុងក្រោយ​ទទួលបាន​ជោគជ័យ​ទាំងស្រុង​

​ជា​ដំណឹង​ដ៏​ល្អ​បំផុត​ក្រោយពេល ចាក់​វ៉ាក់សាំង​ទៅលើ​ក្រុង​ម​អ្នកស្ម័គ្រចិត្ត​ហើយ​លទ្ធផល​ចេញមក​ល្អ មិនមាន​ផលប៉ះពាល់​និង​មាន​ប្រសិទ្ធភាព​។ ទាំងនោះ​ជា​ព័ត៌មាន​ដ៏​ល្អ​ដើម្បី​បញ្ចប់​ការវាយប្រហារ​ដោយ​កូ​វីដ​១៩​រយៈពេល​ជិត​១​ឆ្នាំកន្លងមក​។​

​នៅពេលនេះ មន្ត្រីជាន់ខ្ពស់​ចិន​ម្នាក់​បាន​ឲ្យ​ដឹងថា មាន​អ្នកស្ម័គ្រចិត្ត​សរុប​ចំនួន ៦០០,០០​នាក់ បានទទួល​តេស្ត​វ៉ាក់សាំង COVID-19 របស់​ចិន​មួយ​ក្នុងចំណោម​បួន សម្រាប់​ដំណាក់កាល​ទី​៣ ដែលជា​ដំណាក់កាល​ចុងក្រោយ ហើយ​លទ្ធផល​បាន​បង្ហាញថា គ្មាន​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ណាមួយ​ត្រូវបាន​គេ​រាយការណ៍​ឡើយ​។​

​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ នៅ​ថ្ងៃ​អង្គារ​នេះ លោក Tian Baoji មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​ចិន បាន​គូសបញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​ក្នុងចំណោម​ប្រជាជន​ទាំងអស់ ៦០,០០០​នាក់ ដែល​ទទួលយក​ការធ្វើ​តេស្ត​វ៉ាក់សាំង COVID-19 នេះ មាន​អ្នកខ្លះ​មាន​ផលប៉ះពាល់​តិច​តូច​ដូចជា​ហើម​នៅ​កន្លែង​ចាក់​ថ្នាំ ឬ​គ្រុនក្តៅ ប៉ុន្តែ​មិនមាន​ផលប៉ះពាល់​ធ្ងន់​ធរ​ទេ​។ ពិតណាស់ ផលប៉ះពាល់​តិច​តូច​តែងតែ​កើតឡើង​ក្នុងកំឡុងពេល​តេស្ត​វ៉ាក់សាំង ដែល​នេះ​ជា​រឿង​ធម្មតា​ទេ​»​។​

​ជាមួយគ្នានេះ លោក Tian Baoji សង្កត់ធ្ងន់ថា បច្ចុប្បន្ននេះ​មាន​បេក្ខភាព​វ៉ាក់សាំង COVID-19 របស់​ចិន​ចំនួន ០៤ ដែល​កំពុង​ស្ថិតនៅក្នុង​ដំណាក់កាល​ចុងក្រោយ នៃ​ការធ្វើ​តេស្ត ខណៈដែល​វ៉ាក់សាំង​ទាំងនេះ មានដំណើរ​ការ​ទៅមុខ​យ៉ាង​ល្អប្រសើរ​។​
​លោក Liu Jingzhen ប្រធាន​ក្រុមហ៊ុន​ជីវៈ​បច្ចេកវិទ្យា​ជាតិចិន (China National Biotec Group ឬ CNBG) ដែលជា​បុត្រ​សម្ព័ន្ធ​មួយ​នៃ​ក្រុមហ៊ុន​រដ្ឋ​ចិន សាយ​ណូ​ផាម (Sinopharm Group) បាន​និយាយថា ក្រុមហ៊ុន​បាន​ត្រៀម​រួចរាល់ ដើម្បី​ផលិត​វ៉ាក់សាំង COVID-19 ក្នុង​ទ្រង់ទ្រាយ​ដ៏​ច្រើន នៅពេលដែល​ការធ្វើ​តេស្ត​បានបញ្ចប់ ដែល​អាច​ផលិត​បាន​ច្រើនជាង ១​ពាន់​លាន​ដូ​ស​ក្នុង​ឆ្នាំ ២០២១៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close