ស្ថានភាពកម្ពស់ទឹកស្ទឹងព្រែកត្នោត បន្តស្រកចុះ នាព្រឹកនេះ
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧត្តុនិយម បញ្ជាក់ថា ស្ថានភាពកម្ពស់ទឹកស្ទឹងព្រែកត្នោត នៅសំណង់ទ្វារទឹកទំនប់អាង៧មករា នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០នេះ វេលាម៉ោង ៧:៣០ នាទីព្រឹក៖
– កម្ពស់ទឹកខាងមុខទ្វារ ៥,៥០ ម៉ែត្រ ស្រកចុះ ១,១៧ ម៉ែត្រ ធៀបនឹងកម្ពស់ទឹកអតិបរិមា ៦,៦៧ ម៉ែត្រ កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០
– កម្ពស់ទឹកហូរលើទំនប់បង្ហៀរ ០,៧០ ម៉ែត្រ
– កម្ពស់ទឹកខាងក្រោយទ្វារ ៨,៣២ ម៉ែត្រ ។
ព្រឹកនេះ កម្ពស់ទឹកស្ទឹងព្រែកត្នោត បានស្រកចុះ ០,០២ម៉ែត្រ ធៀបនឹងពេលថ្ងៃម្សិលមិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។