ចំនុចដែលសិស្សមកពីខេត្តគួរតែដឹងមុននឹងមកបន្តការសិក្សានៅភ្នំពេញ
មករស់នៅក្នុងទីក្រុងជាលើកតំបូងអាចជាភ័យនិងរាងពិបាក។ ប៉ុន្តែវាគ្មានអ្វីដែលគួរបារម្ភទៀតឡើយ ទាំងនេះគឺជាចំនុចដែលអ្នកគួរដឹងមុននឹងមកបន្តការសិក្សានៅភ្នំពេញ
ស្វែងរកផ្ទះស្នាក់នៅ:វាជាគំនិតមួយដ៏ល្អប្រសិនបើអ្នកមកជាមួយជាមួយមិត្តភក្ដិអ្នក។ អ្នកអាចជួលបន្ទប់មួយតម្លៃប្រហែល$50ទៅ$100ក្នុងមួយខែ ដោយចែកគ្នាចេញជាមួយមិត្តរួមបន្ទប់របស់អ្នក អ្នកក៏អាចសន្សំលុយច្រើនគួសមដែរ។ ប៉ុន្តែប្រសិនបើអ្នកមករស់នៅភ្នំពេញម្នាក់ឯងវិញ ចូរកុំភ័យអី មានអង្គការដែលរងចាំអ្នកដែរ (ដូចជា អង្គការក្ដីសង្ឃឹមថ្មីនៅកម្ពុជា ស្តារកម្ពុជា Advanced Centre for Empowerment,…) អ្នកអាចនៅទីនោះបានដោយឥតគិតថ្លៃហើយពេលមានអង្គការខ្លះទៀតឧបត្តមទាំងថ្លៃការសិក្សាជូនអ្នកថែមទៀតផង។
ជ្រើសរើសជំនាញឲ្យបានត្រូវ:នេះគឺជាការសម្រេចមួយដ៏ធំបំផុតក្នុងជីវិតរបស់អ្នក។ប្រសិនបើអ្នកជ្រើសរើសខុស អ្នកនឹងដឹងថាវាពិបាកប៉ុនណានៅថ្ងៃក្រោយនិងជីវិតអស់ន័យទៀតហើយ។ វិធីមួយនោះគឺចូលថ្នាក់តម្រង់ទិសដែលសាកលវិទ្យាល័យនីមួយផ្ដល់ជូន បន្ទាប់មកអ្នកអាចប្រៀបធៀបនិងរើសយកមួយណាដែលអ្នកចូលចិត្ត។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។