អ្នកឆ្លងកូវីដ១៩ កើនឡើងជាង ៤១លាននាក់ហើយ នៅទូទាំងពិភពលោក
បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវកូវីដ១៩ បានចម្លងទៅមនុស្សសរុបចំនួន ៤១លាន២ម៉ឺន៩ពាន់២៧៩ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន ១លាន១២ម៉ឺន៩ពាន់៤៩២នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន ៣០លាន៦២ម៉ឺន៤ពាន់២៥៥នាក់ នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០។
សូមជ្រាបថា សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ គឺ ៨លាន៥២ម៉ឺន៣០៧នាក់ ក្នុងនោះស្លាប់ ២២ម៉ឺន៦ពាន់១៤៩នាក់ និងជាសះស្បើយ ៥លាន៥៤ម៉ឺន៥ពាន់៦១៩នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។