សមត្ថកិច្ច​ស្រក​ស្នួល បង្ក្រាប​រថយន្ដ​ដឹកឈើ​៥​គ្រឿង និង​ឃាត់ខ្លួន​មនុស្ស​១០​នាក់

ខេត្តក្រចេះ​៖ កម្លាំង​អាវុធហត្ថ​ខេត្តក្រចេះ និង​កម្លាំង​អាវុធហត្ថ​ស្រុក​ស្នួល កាលពី​យប់​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០២០ បាន​ចុះបង្ក្រាប​រថយន្ដ​សាំង​យ៉ុង​ដឹកឈើ​ឃ្លុំ​ចំនួន ៥​គ្រឿង គ្មាន​ច្បាប់ និង​ឃាត់ខ្លួន​១០​នាក់ នៅ​ភូមិ​ស្រែ​រនាម ឃុំ​ឃ្សឹ​ម ស្រុក​ស្នួល ខេត្តក្រចេះ​។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា ប្រតិបត្តិ​ការបង្ក្រាប​នេះ ចុះបង្ក្រាប​រថយន្ដ​៥​គ្រឿង មាន​ផ្ទុក​ឈើ​អាច​ម្រុះ​នេះ ជំនាញ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​១០​នាក់ ក្នុងនោះ​មាន​ស្ត្រី​ចំនួន​ម្នាក់​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​១០​នាក់​នេះ កំពុង​ឃាត់ខ្លួន នៅ​មូលដ្ឋាន​អាវុធហត្ថ​ស្រុក​ស្នួល ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​រដ្ឋបាល​ព្រៃឈើ​ចាត់ការ​បន្តទៀត​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close