ឡៅ ជឺ៖ ភាពស្ងប់ស្ងាត់ គឺជាថាមពលដ៏អស្ចារ្យ
នៅក្នុងពន្លឺនៃដួងចន្ទ្រាចែងចាំងមកលើផែនដី ដែលធ្វើឲ្យមនុស្សមានសេចក្តីសុខត្រកាសជាមួយនឹងធម្មជាតិស្រស់បំព្រងនាពេលរាត្រីគួរឲ្យចង់ក្រេកខ្យល់អាកាសបរិសុទ្ធនេះ និងក្រោមផ្ទាំងនៃទស្សនិយភាពយ៉ាងត្រកាល។ ក៏ប៉ុន្តែយើងពុំអាចមើលឃើញនៅចំណុចដែលពន្លឺព្រះចន្ទបាំងក្រោមដើមឈើមដ៏ធំបានទេ។
ដូច្នេះប្រៀបបាននឹងភាពស្ងប់ស្ងាត់របស់មនុស្ស ដែលធ្វើមិនឲ្យអ្នកដទៃមើលឃើញពន្លឺព្រះចន្ទនៅក្រោមដើមឈើដ៏ធំនោះបានទេ ប៉ុន្តែបើសិនមនុស្សយើងគ្មានភាពអត់ធ្មត់ ស្ងប់ស្ងាត់ទេនោះ វានឹងបង្ករគ្រោះថ្នាក់ដល់ខ្លួនវិញ។ គ្រោះថ្នាក់ គឺមកពីមនុស្សយើងអំនួត មិនអាចទប់នឹងសេចក្តីត្រេកត្រអាលដែលខ្លួនមានបាន។ ដូច្នោះ បានជា ឡៅ ជឺ ពោលថា «ពាក្យស្ងប់ស្ងាត់ គឺជាថាពលដ៏អស្ចារ្យ»។ លោក មានន័យចង់ប្រៀបធៀបឲ្យមនុស្សចេះអត់ធ្មត់ ស្ងប់ស្ងៀម មិនអួតអាង មិនអំនួត ដឹងពីអ្វីដែលមាន ខិតខំប្រឹងក្រេបយកចំណេះដឹងពីទីស្ងប់ស្ងាត់ទាំងអស់នោះ។
បើនៅក្នុងទស្សនៈរបស់ ស៊ឺម៉ាអ៊ី ក៏បានពោលថា «មនុស្សឆ្លាតធ្វើការងារពិត មនុស្សល្ងង់ដណ្តើមកេរ្តិ៍ឈ្មោះ»។ មានន័យឲ្យមនុស្សយើង ធ្វើការងារពិតប្រាកដ ទោះបីអ្នកដទៃដឹងមិនដឹង ក៏មិនត្រូវអួតប្រាប់អ្នកដទៃពីអ្វីដែលមានដែរ ព្រោះទង្វើទាំងនោះគឺជាការចង់បានកេរ្តិ៍ដូចអ្វីដែល ស៊ឺម៉ាអ៊ី ពោលដូច្នោះដែរ។
នៅក្នុងលោកនេះ មានរឿងអស្ចារ្យនិងអាថ៌បាំងជាច្រើន ដែលពួនលាក់ខ្លួននៅទីងងឹង រង់ចាំមនុស្សមានចំណេះដឹងទៅបំភ្លើនៅទីងងឹងទាំងនោះ បើមានអ្នកអាចរកឃើញគេនឹងក្លាយជាបុគ្គលអច្ឆរិយដូចដែលធ្លាប់មានកន្លងមកស្រាប់។ ដូចជា អាល់ប៊ឺត អាញស្តាញ ថូមាស់ អេដីសិន ខុងជឺ និង ឡៅ ជឺ ព្រះពុទ្ធ ។ល។ ដែលអាចរកឃើញអាថ៌កំបាំងនៃជីវិតបាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។