លំនៅដ្ឋានជាង១ពាន់ខ្នង ក្នុងស្រុកជីក្រែង កំពុងទទួលរងនូវជំនន់ទឹកភ្លៀង
ខេត្តសៀមរាប៖ លោក ពៅ ប៊ុនធឿន អភិបាលស្រុកជីក្រែង បានឲ្យដឹងថា គិតត្រឹមម៉ោង៧ព្រឹក ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០នេះ ស្ថានភាពទឹកជំនន់ទឹកភ្លៀងនៅក្នុងឃុំជីក្រែង ដែលហូរសំយុងចុះមកពីឃុំខ្វាវ បណ្តាលឲ្យលិចផ្ទះប្រជាពលរដ្ឋនៅក្នុងឃុំជីក្រែង ក្នុងនោះលិចទឹកក្រោមផ្ទះសរុបចំនួន ១.០១២ខ្នងផ្ទះ តែពុំមានផលប៉ះពាល់អ្វីខ្លាំងទេ និង២៣គ្រួសារទៀត ប៉ះពាល់ខ្លាំង ហើយបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព នៅតាមបណ្ដាផ្ទះបងប្អូនរបស់ពួកគាត់ ជាបណ្ដោះអាសន្នសិន។
លោកថា ខណៈពេលនេះ អាជ្ញាធរបានដឹកនាំកម្លាំងចម្រុះ ក្នុងមូលដ្ឋាន ចុះពិនិត្យមើល និងជួបសួរសុខទុក្ខជាមួយប្រជាពលររដ្ឋ ដើម្បីត្រៀមកម្លាំងជួយអន្តរាគមន៍ផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។