ប្រយ័ត្នរឿង៧យ៉ាង អ្នកមិនគួរធ្វើភ្លាមៗ បន្ទាប់ពីទទួលទានអាហារ
គ្រប់គ្នាប្រហែលជាគិតថា ការញ៉ាំអាហារដែលធ្វើអោយមានសុខភាពល្អតែមួយមុខអាចជួយអោយអ្នកមានរាងកាយមាំមួន និងមានថាមពល។ ប៉ុន្តែ អ្នកប្រហែលជាមិនបានដឹងទេថា សកម្មភាពមុននិងក្រោយពេលញ៉ាំអាហារក៏ជាកត្តាសំខាន់ជះឥទ្ធិពលដល់រាងកាយផងដែរ។ ខាងក្រោមនេះ គឺជារឿងទាំង ៧យ៉ាងដែលអ្នកមិនគួរធ្វើភ្លាមៗបន្ទាប់ពីទទួលទានអាហាររួច :
១. ការជក់បារី
អ្នកមិនគួរជក់បារីភ្លាមៗ បន្ទាប់ពីញ៉ាំអាហារនោះទេ! ជាធម្មតា ការជក់បារីវាអាក្រក់ចំពោះសុខភាពរួចទៅហើយ ប៉ុន្តែប្រសិនបើអ្នកជក់វាបន្ទាប់ពីញ៉ាំអាហារ វាអាចសម្លាប់អ្នកច្រើនជាងពេលធម្មតា ១០ដងឯណោះ ដោយសារតែវាផ្ទុកសារធាតុធ្វើអោយកើតជំងឺមហារីកយ៉ាងតិច ៦០។
២. ការងូតទឹក
ការរំលាយអាហារត្រូវការថាមពលច្រើន ហើយនៅពេលដែលអ្នកងូតទឹក សរសៃឈាមបង្វែរថាមពលទាំងនោះទៅស្បែកដើម្បីទប់ទល់នឹងភាពត្រជាក់ ហើយវាធ្វើអោយការរំលាយអាហារមានការយឺតយ៉ាវ។ ដូចនេះ អ្នកគួរតែរង់ចាំរយៈពេល ៣០នាទីជាមុនសិន មុននឹងងូតទឹកក្រោយញ៉ាំអាហាររួច។
៣. ការញ៉ាំកាហ្វេ ឬតែ
យើងទទួលស្គាល់ថាទាំងកាហ្វេ និងតែ សុទ្ធតែមានផលប្រយោជន៍រាងខ្លួន ប៉ុន្តែប្រសិនបើអ្នកទទួលទានវាច្រើនពេក ក៏មិនល្អសម្រាប់សុខភាពដែរ។ យោងតាមអ្នកជំនាញសុខភាព បានអោយដឹងថា អ្នកអាចញ៉ាំតែ ឬកាហ្វេបានបន្ទាប់ពី១ម៉ោងក្រោយពេលទទួលទានអាហារ។
៤. ការញ៉ាំផ្លែឈើ
នៅពេលដែលអ្នកញ៉ាំផ្លែឈើបន្ទាប់ពីញ៉ាំអាហារ វានឹងត្រូវបានលាយឡំជាមួយអាហារហើយមិនអាចធ្វើដំណើរទៅកាន់ពោះវៀនបាននោះទេ។
៥. ការដើរ
ជាទូទៅ មនុស្សមួយចំនួនគិតថាការដើរភ្លាមៗបន្ទាប់ពីញ៉ាំអាហារ អាចជួយរំលាយអាហារបានល្អ។ ប៉ុន្តែវាមិនដូច្នេះទេ ព្រោះអាហារត្រូវការពេលដើម្បីរំលាយ។ អ្នកគួរតែទុករយៈពេលយ៉ាងហោចណាស់ ៣០នាទី មុនចាប់ផ្ដើមដើរក្រោយពេលញ៉ាំអាហាររួច។
៦. ការគេង
អ្នកមិនគួរគេងភ្លាមៗបន្ទាប់ពីញ៉ាំអាហារនោះទេ ព្រោះនៅពេលដែលអ្នកគេងអាស៊ីតក្រពះនឹងធ្វើដំណើរបញ្ច្រាសទិស ដែលធ្វើអោយប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរការរំលាយអាហារទាំងមូល។
៧. ការបន្ធូរខ្សែក្រវាត់
ប្រសិនបើអ្នកបន្ធូរខ្សែក្រវាត់បន្ទាប់ពីញ៉ាំអាហារ នោះមានន័យថាអ្នកបានញ៉ាំលើសចំនួនដែលត្រូវការហើយ។ ដូចនេះ អ្នកមិនគួរញ៉ាំច្រើនពេករហូតដល់ថ្នាក់បន្ធូរខ្សែក្រវាត់នោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។