ក្មេងប្រុសអាយុ២ឆ្នាំ លង់ទឹកស្លាប់ ខណៈម្តាយដេកព្យួរសេរ៉ូ
ខេត្តព្រះសីហនុ៖ ក្មេងប្រុសម្នាក់ បានលង់ទឹកបណ្តាលឲ្យស្លាប់ កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ នៅចំណុចកំពុងទូក ព្រែកតាលេវ ក្នុងភូមិស្វាយ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
សមត្ថកិច្ច បានឲ្យដឹងថា ក្មេងរងគ្រោះ ឈ្មោះ កា ដាវណ្ណ ភេទប្រុស អាយុ២ឆ្នាំ មានទីលំនៅជាមួយឪពុកម្តាយនៅ ចំណុចកើតហេតុ។ មុនពេលកើតហេតុ ក្មេងរងគ្រោះបានដើរទៅលេងនៅលើទូក ដែលចតនៅកំពុងទូកតែម្នាក់ឯង ដោយសារម្តាយឈឺសម្រាកដាក់សេរ៉ូមនៅក្នុងផ្ទះ លុះរហូតដល់ពេលរសៀល ទើបដឹងថាបាត់កូន នាំគ្នាដើររក ស្រាប់តែប្រទះឃើញកូនលង់ទឹកស្លាប់បាត់ទៅហើយ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះពិនិត្យ រួចប្រគល់សាកសព ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។