ព្យុះ Saudel នឹង​វាយប្រហារ​វៀតណាមជា​ថ្មី នៅ​ចុង​សប្តាហ៍​នេះ​

​វៀតណាម​៖ អាជ្ញាធរ​នៅក្នុង​ប្រទេស​វៀតណាម កំពុង​ដុតដៃដុតជើង ជម្លៀស​ប្រជាជន​រាប់ពាន់នាក់​ចេញពីផ្ទះ​សម្បែង​របស់​ពួកគេ ទៅកាន់​ទីទួល​មាន​សុវត្ថិភាព ខណៈ​ព្យុះ​ត្រូ​ពិ​ក Saudel កំពុង​រំកិល​កាន់តែ​ខិតជិត​ដល់​ប្រទេសមួយ​នេះ ដែល​កំពុង​រងគ្រោះ​ធ្ងន់ធ្ងរ​ស្រាប់​ដោយសារ​ទឹកជំនន់ និង​ការ​រអិល​បាក់​ដី​។



បន្ទាប់ពី​បាន​វាយប្រហារ​ប្រទេស​ហ្វីលីពីន ព្យុះ​ត្រូ​ពិ​ក Saudel កំពុងធ្វើដំណើរ​ឆ្លងកាត់​តំបន់​សមុទ្រ​ចិន​ខាងត្បូង​នៅ​ថ្ងៃ​ពុធ​នេះ ហើយ​វា​ត្រូវបាន​គេ​រំពឹងថា នឹង​មកដល់​វៀតណាម​នៅ​ថ្ងៃអាទិត្យ​ចុង​សប្ដាហ៍​នេះ ដោយ​នឹង​វាយប្រហារ​លើ​តំបន់​ភាគ​កណ្ដាល​នៃ​ប្រទេស​។

​តំបន់​ភាគ​កណ្ដាល​ប្រទេស​វៀតណាម​បាននិងកំពុង​រងគ្រោះ​ស្រាប់​ទៅហើយ ដោយសារ​ជំនន់​ទឹកភ្លៀង​ដ៏​អាក្រក់​បំផុត មិន​ធ្លាប់មាន​ក្នុង​រយៈពេល​ជាង ២​ទសវត្សរ៍​មកនេះ ដែល​បាន​ផ្ដាច់ជីវិត​មនុស្ស ១១១​នាក់​គិត​ត្រឹម​ថ្ងៃ​ពុធ​នេះ ខណៈ​មនុស្ស ២២​នាក់​ទៀត​បាត់​ខ្លួន​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close