ក្មេង​ទំនើង​បង្ហោះ​ម៉ូតូ​១​ក្រុម ៨​នាក់ ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន នៅ​ខណ្ឌ​ជ្រោយចង្វា

​ភ្នំពេញ​៖ កាលពី​យប់​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០២០ ក្មេង​ទំនើង​១​ក្រុម ដែល​ធ្វើ​សកម្មភាព​បង្ហោះ​ម៉ូតូ តាមផ្លូវ​សាធារណៈ នៅ​ចំណុច​ផ្លូវ បេតុង​OCIC ភូមិ​ដើម​គរ សង្កាត់ ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​។​

​ការឃាត់ខ្លួន​នេះ ធ្វើឡើង​ខណៈដែល​សមត្ថ​កិច្ច កំពុងតែ​ល្បាត​ក្នុង​មូលដ្ឋាន ក៏​ប្រទះឃើញ​ក្មេង​ទំនើង​១​ក្រុម​នេះ កំពុង​បង្ហោះ​ម៉ូតូ ហើយ​ស្ទាក់​ឃាត់ខ្លួន​បាន​ចំនួន​៨​នាក់ (​ប្រុស​) និង​ម៉ូតូ​ចំនួន ៥​គ្រឿង​។​

​បច្ចុប្បន្ន ក្មេង​ទំនើង​ខាងលើ ត្រូវបានធ្វើ​ការណែនាំ​អប់រំ និង​ធ្វើ​កិច្ចសន្យា ហើយ​បាន​ឲ្យ​អាណាព្យាបាល​មក​ធានា​យកទៅ​ផ្ទះ​វិញ ដើម្បី​អប់រំ​ណែនាំ​បន្ត​។ ចំណែក​ម៉ូតូ ត្រូវបាន​រក្សាទុក​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ជ្រោយចង្វារ ចំនួន​៣​ថ្ងៃ ទើប​ធ្វើការ​ប្រគល់អោយ​ទៅវិញ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close