ចាប់​គ្រឿងញៀន​ជាង ១​គីឡូក្រាម ឃាត់ខ្លួន​ជនជាតិ​ចិន​៣​នាក់ នៅ​សង្កាត់​ទឹកថ្លា​

​ភ្នំពេញ​៖ មេក្លោង​ជួញដូរ​គ្រឿងញៀន​ជា​ជន​ជាតិចិន​ចំនួន ៣​នាក់ ត្រូវបាន​កម្លាំង​នគរបាល​ឃាត់ខ្លួន និង​ដកហូត​គ្រឿងញៀន​ជាង ១​គីឡូក្រាម កាលពី​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០២០ កន្លងទៅ នៅ​ចំណុច​មុខ​បន្ទប់​ជួល ផ្លូវ​លេខ​២០០២ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ទាំង​៣​នាក់​ខាងលើ ទី​១-​ឈ្មោះ ប៉ា អ៊ីង ភេទ​ប្រុស កើត​ឆ្នាំ​១៩៩៦ ជនជាតិ​ចិន អ្នកជួញដូរ​គ្រឿងញៀន​, ទី​២-​ឈ្មោះ ហ៊ួ​ក ថាវ ភេទ​ប្រុស កើត​ឆ្នាំ​១៩៩៦ ជនជាតិ​ចិន អ្នកជួញដូរ​គ្រឿងញៀន និង​ទី​៣-​ឈ្មោះ SHI SI BEI ភេទ​ប្រុស កើត​ឆ្នាំ​១៩៧១ ជនជាតិ​ចិន មេក្លោង​ជួញដូរ​គ្រឿងញៀន​។​

​ចំណែក​វត្ថ​តាង​ដកហូត​បាន សារធាតុ​ញៀន​សរុប ១​គ​.​ក្រ ៤៥៣.៥៤​ក្រាម (​មេ​តំ​ហ្វេ​តា​មីន​(ICE) ទម្ងន់ ១៣៨៩.៤៣​ក្រាម​. គ្រាប់​(WY) ២៩,២១​ក្រាម​, អ៊ិ​ច​ស្តា​ស៊ី ៣៤,៩០​ក្រាម​) ជញ្ជីង​ថ្លឹង​១​គ្រឿង និង​ទូរស័ព្ទ​២​គ្រឿង​។

​បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុតាង ត្រូវបាន​សមត្ថកិច្ច​ជំនាញ កសាង​សំណុំរឿង ដើម្បី​បញ្ជូនទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close