គ្រោះទឹកជំនន់ បានសម្លាប់​ពលរដ្ឋ​កម្ពុជា ៣៩​នាក់

​ភ្នំពេញ​៖ របាយការណ៍​របស់​គ​ណៈ​ក​ម្មា​ធិ​ការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ បញ្ជាក់ថា គិតពី​ថ្ងៃទី​០១ ខែកញ្ញា រហូតដល់​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០២០ ប្រជាពលរដ្ឋ ៣៩​នាក់​ហើយ បាន​ស្លាប់បាត់​បង់ជីវិត​ដោយសារ​គ្រោះទឹកជំនន់​។ ក្នុងនោះ​ខេត្តបន្ទាយមានជ័យ ២២​នាក់​។​

​របាយការណ៍​នោះ បាន​បង្ហាញថា ខេត្ត​ដែលមាន​ប្រជាពលរដ្ឋ​រងគ្រោះ​បាត់បង់​ជីវិត ដោយ​ជំនន់​ទឹកភ្លៀង រួមមាន​៖ ខេត្តពោធិ៍សាត់ ៦​នាក់​, បន្ទាយមានជ័យ ២២​នាក់​, ប៉ៃលិន ១​នាក់​, ព្រះសីហនុ ២​នាក់​, កំពង់ធំ ៦​នាក់​, ស្ទឹងត្រែង ១​នាក់ និង​កំពង់ឆ្នាំង ១​នាក់​។​

​របាយការណ៍​ក៏បាន​ឱ្យដឹង​ផងដែរ​ថា គ្រោះទឹកជំនន់​នេះ ធ្វើឱ្យប៉ះពាល់​ប្រជាពលរដ្ឋ​ប្រមាណ ១២០,៧៨៥​គ្រួសារ ស្មើនឹង ៤៨៣,១៤០​នាក់​។ ទឹកជំនន់​បាន​បង្ក​ឱ្យ​ខូច​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន​ផងដែរ​។ ក្នុងនោះ​ប្រជាពលរដ្ឋ​ប៉ះពាល់ ១១​ម៉ឺន​ខ្នង និង ខូចខាត​ជាង ៦៣​ខ្នង​, ប៉ះពាល់​សន្ទូង និង​ដំណាំ​ផ្សេងៗ​ជិត ២០​ម៉ឺន​ហិកតា​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close