ឃាត់ខ្លួន​នារី​អាយុ​១៨​ម្នាក់ ដកហូត​គ្រឿងញៀន ១២​កញ្ចប់ នៅ​ក្រុង​តាខ្មៅ​

​ខេត្តកណ្តាល​៖ នារី​វ័យក្មេង​អាយុ​១៨​ឆ្នាំ​ម្នាក់ ត្រូវបាន​សមត្ថកិច្ច​ក្រុង​តាខ្មៅ ឃាត់ខ្លួន ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន កាលពី​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០២០ នៅ​ចំណុច ចំការ​ស្វាយ​ភូមិ​ព្រែក​ខ្សេវ សង្កាត់រ​ការ​ខ្ពស់ ក្រុង​តាខ្មៅ ខេត្តកណ្តាល​។​

​ជនសង្ស័យ​ខាងលើ ឈ្មោះ មីន ឆេង​លី ភេទ​ស្រី អាយុ​១៨​ឆ្នាំ​មុខរបរ មុខរបរ​រត់​តុ​តាម​ហាង ស្នាក់នៅ​ក្នុង​ហាង​ពន្លឺ​ពេជ្រ ក្នុងភូមិ​ព្រែ​ករុន ឃុំ​ព្រែក​តូច ស្រុក​ស្អាង ខេត្តកណ្តាល​។ រីឯ​វត្ថុតាង​ចាប់បាន ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន ១២​កញ្ចប់ និង​វត្ថុតាង​មួយចំនួនទៀត​។​

​ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យ​ឈ្មោះ បាន​ឆ្លើយ​សារភាពថា ថ្នាំញៀន​នេះ​ពិតជា​នៅក្នុង​ការ​បូ​ប​របស់ខ្លួន​ពិតប្រាកដ​មែន ដែល​ជនសង្ស័យ​ម្នាក់ទៀត ទុក​ក្នុងការ​បូ​ប​របស់ខ្លួន (​គេចខ្លួន​)​។​

​បច្ចុប្បន្ន​ជនសង្ស័យ ត្រូវបាន​កម្លាំង​ជំនាញ បញ្ជូនទៅ​អធិការដ្ឋាន​នគរបាល​ក្រុង​តាខ្មៅ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close