អ្នកដែលមានបញ្ហាផ្លូវចិត្ត នឹងលាក់បង្កប់ចរិតទាំង១១យ៉ាង គ្មានអ្នកចាប់អារម្មណ៍
បញ្ហាផ្លូវចិត្ត គឺជាឃាតកដែលអាចសម្លាប់ជីវិតមនុស្ស ដោយមិនបានដឹងខ្លួន ដែលសូម្បីតែសាម៉ីខ្លួន ប្រហែលជាមិនដឹងថា ខ្លួនកំពុងតែមានបញ្ហាផ្លូវចិត្តមួយនេះផងដែរ។បច្ចុប្បន្ន បញ្ហាជំងឺដ៏កាចសាហាវមួយនេះ បានធ្វើឱ្យប៉ះពាល់ដល់សតិអារម្មណ៍ ការរស់នៅប្រចាំថ្ងៃ ថែមទាំងអាចធ្វើឱ្យមនុស្សទាំងអស់នោះ រងការឈឺចាប់ធ្ងន់ធ្ងររហូតដល់ជ្រើសរើសផ្លូវបញ្ចប់ជីវិតខ្លួនឯងក៏មាន។
ដូច្នេះក្នុងនាមអ្នកជាក្រុមគ្រួសារ បងប្អូន សាច់ញាតិ និងមិត្តភក្តិ អ្នកអាចតាមដាន មើលថាតើមនុស្សដែលនៅជិតខ្លួនអ្នក ពួកគេកំពុងតែជួបប្រទះ បញ្ហាផ្លូវចិត្តមួយនេះឬក៏អត់ ដើម្បីងាយស្រួល ជួយរកដំណោះស្រាយ និងវិធីព្យាបាលឱ្យទាន់ពេលវេលា។
ខាងក្រោមនេះ ជាចំណុចទាំង ១១យ៉ាង ដែលជាការបញ្ចេញអាកប្បកិរិយា និងអត្តចរិតរបស់អ្នកដែលមានបញ្ហាផ្លូវចិត្ត លាក់បង្កប់ក្នុងខ្លួន៖
១. មានសមត្ថភាពដែលល្អ អស្ចារ្យលើសគេ
អ្នកប្រហែលជានឹកឃើញ និងចាប់អារម្មណ៍ដែរហើយថា ភាគច្រើនមនុស្សដែលពូកែៗល្បីៗសុទ្ធតែមានបញ្ហាខាងផ្លូវចិត្ត។ ការឈឺចាប់ខាងផ្លូវអារម្មណ៍ គឺជាកម្លាំងជម្រុញ និងការលើកទឹកចិត្តដ៏ខ្លាំងក្លាមួយ ដែលធ្វើឱ្យមនុស្សទាំងអស់នោះ ស្រាប់តែអាចធ្វើកិច្ចការជាច្រើន ដែលមនុសុ្សជាច្រើនមិនអាចធ្វើបាន ហើយក៏ធ្វើបានល្អ និងអស្ចារ្យបំផុតផងដែរ។
២. ស្វែងរកការពិតជាងមនុស្សដទៃ
ជាការពិតណាស់ រាល់ពេលមានចម្ងល់ ឬចង់ស្វែងរកការពិត មនុស្សធម្មតាតែងតែចង់ដឹងចង់ឮ ដើម្បីទទួលបានអ្វីដែលខ្លួនចង់ដឹង។ ប៉ុន្តែសម្រាប់អ្នកដែលមានបញ្ហាផ្លូវចិត្ត គេរឹតតែមានការចង់ដឹង ចង់ឮ និងស្វែងរកការពិត លើសមនុស្សធម្មតាទៅទៀត។ ដោយសារតែ គេមានការព្រួយបារម្ភច្រើន គិតច្រើន និងមានការសង្ស័យច្រើន ដែលជាហេតុធ្វើឱ្យគេក្លាយទៅជាមនុស្សបែបនេះ។ អ្នកប្រហែលជានឹកឃើញ និងចាប់អារម្មណ៍ដែរហើយថា ភាគច្រើនមនុស្សដែលពូកែៗល្បីៗសុទ្ធតែមានបញ្ហាខាងផ្លូវចិត្ត
៣. យំជាដំណោះស្រាយ
នៅពេលដែលមានបញ្ហា មនុស្សជាច្រើនតែងតែស្វែងរកជំនួយ តែផ្ទុយស្រឡះពីមនុស្សដែលមានបញ្ហផ្លូវចិត្តនៅក្នុងខ្លួន គេបែរជាយកការយំ ជាដំណោះស្រាយពេលដែលមានបញ្ហា។ដូច្នេះ នៅពេលដែលអ្នកសង្កេតឃើញមិត្ត និងមនុស្សជុំវិញ ឬនរណាម្នាក់ស្រាប់តែស្ងៀមស្ងាត់ខុសពីធម្មតា និងយំដោយមិនមានមូលហេតុ ហើយបង្កប់ដោយភាពទន់ជ្រាយខុសពីធម្មតា អ្នកត្រូវតែនៅក្បែរ លួងលោម យកចិត្តទុកដាក់ និងសួរនាំពួកគេ ព្រោះពួកគេប្រហែលជាកំពុងតែមានបញ្ហាអ្វីមួយ ដែលត្រូវការជំនួយ តែបែរជាបញ្ចេញភាពទន់ខ្សោយតាមរយៈយំយែកទៅវិញ។
៤. គេងមិនទៀងទាត់
វាមិនមែនជារឿងធម្មតាទេ ដែលអ្នកតែងតែសង្កេតឃើញ មិត្តរបស់អ្នក ឬនរណាម្នាក់ តែងតែមានទម្លាប់គេងលើគ្រែយូរៗម៉ោង រហូតដល់ថ្ងៃត្រង់ក៏មាន លើកលែងតែករណីការធ្វើការជ្រុលម៉ោង នៅពេលយប់។ អ្នកដែលមានបញ្ហាផ្លូវចិត្ត ពួកគេអាចសំងំគេងលើគ្រែ គេងរយៈពេលយូរម៉ោង ដែលមូលហេតុអាចបណ្តាលមកពីអាការគេងមិនលក់ និងគិតច្រើននៅពេលយប់ជាដើម។
៥. ឈឺចាប់ជាងមនុស្សដទៃទៀត
ការដែលត្រូវគេបោះបង់ចោល ការដែលត្រូវគេធ្វើបាបទាំងផ្លូវកាយ និងផ្លូវចិត្ត ឬមនុស្សសំខាន់នៅក្នុងជីវិតចាកចេញទៅ វាពិតជាឈឺចាប់ណាស់សម្រាប់មនុស្សធម្មតា ប៉ុន្តែអ្នកដែលមានបញ្ហាផ្លូវចិត្ត ទំហំនៃការឈឺចាប់ច្រើនជាងនេះ រាប់ពាន់ដង។
តែផ្ទុយទៅវិញ ពួកគេបែរជាមានភាពរឹងមាំ ជាងមនុស្សធម្មតាទៅវិញ ដែលវាអាចជាមេរៀនដែលពួកគេចងចាំទុក និងចៀសឆ្ងាយពីបញ្ហា ដែលអាចកើតឡើងបែបនេះម្តងទៀត។ ជាចុងក្រោយ គេនឹងក្លាយជាមនុស្ស ដែលស្ងប់ស្ងាត់ និងឯកាជាងពេលមុនៗទៅទៀតដោយសារតែ ការភ័យខ្លាចភាពឈឺចាប់កើតឡើងជាថ្មី ដែលនេះគឺជាបញ្ហាមួយ។ នៅពេលដែលមានបញ្ហា មនុស្សជាច្រើនតែងតែស្វែងរកជំនួយ តែផ្ទុយស្រលះពីមនុស្សដែលមានបញ្ហផ្លូវចិត្តនៅក្នុងខ្លួន គេបែរជាយកការយំជាដំណោះស្រាយពេលដែលមានបញ្ហា
៦. ធ្វើការព្យាបាលបញ្ហាដោយខ្លួនឯង
មនុស្សដែលមានបញ្ហាផ្លូវចិត្ត តែងតែមានវិធីសាស្ត្រព្យាបាល និងលាក់ទុកការឈឺចាប់របស់គេដោយខ្លួនឯង ដោយមិនប្រាប់អ្នកណាម្នាក់ ដោយគេព្យាយាមញញឹម សើចសប្បាយ ទៅហាត់ប្រាណ ស្តាប់តន្ត្រី ឬដើរលេងតាមសួនកម្សាន្តនានាជាដើមដើម្បីបន្លប់ទុក្ខសោក។
៧. ផ្លាស់ប្តូរទម្លាប់ការទទួលទាន
បញ្ហាផ្លូវចិត្ត និងសតិអារម្មណ៍ អាចជះឥទ្ធិពលនៃការទទួលទានរបស់គេ ដោយអ្នកខ្លះកាន់តែពិបាកចិត្ត កាន់តែទទួលទានអាហារ កាន់តែតិចទៅៗ ហើយធ្វើឱ្យស្គម ឬធ្លាក់ខ្លួនឈឺ។ តែសម្រាប់អ្នកមួយចំនួនទៀត អារម្មណ៍ធ្លាក់ទឹកចិត្តបែរជាធ្វើឱ្យគេទទួលទានអាហារកាន់តែច្រើនទៅៗ ប្លែកខុសពីធម្មតាទៅវិញ។
៨. មើលអ្វីៗក្នុងផ្លូវមិនល្អ
មនុស្សដែលឆ្លាតវៃខ្លាំង និងពូកែ វាមិនមែនបានន័យថា គេជាមនុស្សដែលសំណាងបំផុតនៅក្នុងជីវិតនោះទេ តែវាក៏អាចផ្តល់ផលអាក្រក់ទៅវិញ នោះគឺជាមនុស្សដែលភាគច្រើនមានបញ្ហាផ្លូវចិត្ត។
បើទោះជាគេមានអ្វីគ្រប់យ៉ាង ឬបង្ហាញភាពរឹងមាំក៏ដោយ តែដោយសារតែភាពឆ្លាតវៃ និងលក្ខណៈពិសេសរបស់ខ្លួនគេ ត្រូវតែទ្រាំគ្រប់បញ្ហា និងរឿងរ៉ាវដែលបានកើតឡើង ដោយមិនអាចបញ្ចេញចំណុចខ្សោយរបស់ខ្លួន បង្ហាញទៅអ្នកឯទៀតនោះទេ។ ទង្វើបែបនេះ គេនឹងក្លាយទៅជាមនុស្សដែលអាត្មានិយម មើលពិភពលោកក្នុងផ្លូវមិនល្អ តែគេក៏ពូកែក្នុងការដោះស្រាយបញ្ហាទាំងធំ និងតូចបានល្អផងដែរ។ បញ្ហាផ្លូវចិត្ត និងសតិអារម្មណ៍ អាចជះឥទ្ធិពលនៃការទទួលទានរបស់គេ
៩. អារម្មណ៍ក្លែងក្លាយ
ដោយសារតែ គេចង់លាក់ទុក្ខការឈឺចាប់ និងមិនចង់ឱ្យអ្នកណាដឹងពីបញ្ហាផ្លូវចិត្តដែលគេមាន គេតែងតែព្យាយាម ធ្វើអ្វីគ្រប់យ៉ាងបិទបាំងមនុស្សនៅជុំវិញខ្លួន ដោយស្នាមញញឹម និងសំឡេងសើចក្លែងក្លាយ ឬធ្វើយ៉ាងណាឱ្យខ្លួនឯងក្លាយជាមនុស្សដែលរីករាយបំផុតនៅមុខមនុស្សដទៃទៀត។
១០. លាក់ទុក្ខបញ្ហា
មិនខុសពីចំណុចដែលបានរៀបរាប់ខាងលើ មនុស្សដែលមានបញ្ហាផ្លូវចិត្ត និងមានបញ្ហាសតិអារម្មណ៍ គេតែងតែព្យាយាមលាក់បាំងភាពទុក្ខសោក និងការឈឺចាប់របស់គេ ដោយមិននិយាយស្តី មិនរៀបរាប់ពីបញ្ហាផ្ទាល់ខ្លួនរបស់គេទៅកាន់អ្នកណាទាំងអស់។ ហើយបើទោះបីជាមានអ្នកណាម្នាក់សួរគេ ក៏គេមិនចង់ឆ្លើយដែរ និយាយរួមគេមិនចង់ឱ្យមានអ្នកណាម្នាក់មកចាប់អារម្មណ៍ ឬរវីរវល់នឹងគេឡើយ។
១១. មិនអាចបញ្ឈប់ការគិត
ការគិតជាច្រើន បានហូរចូលមកក្នុងខួរក្បាលរបស់គេ ហើយគេក៏មិនអាចបញ្ឈប់ការគិតដែលចាក់ស្រែះ និងអារម្មណ៍គិតច្រើនរបស់គេឡើយ។ ហើយដោយសារតែបញ្ហាផ្លូវចិត្តមួយនេះហើយ បានធ្វើឱ្យអារម្មណ៍របស់គេគិតច្រើន វិភាគច្រើន ថែមទាំងទាមទារខ្ពស់ចង់បានអ្វីដែលល្អ និងឥតខ្ចោះជាដើម។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។