HYUNDAl បុកពីក្រោយម៉ូតូ ហោះមនុស្សទៅបុកផ្ទប់ទ្រុងរថយន្តចតចោល បែកក្បាលស្លាប់ភ្លាមៗ

ភ្នំពេញ៖ រថយន្តដឹកថ្ម បានបើកបុកពីក្រោយម៉ូតូ១គ្រឿងពេញទំហឹង បណ្តោលឲ្យបុរសម្នាក់ ហោះទៅបុកផ្ទប់នឹងទ្រុងរថយន្ត បណ្តាលឲ្យបែកក្បាលស្លាប់ភ្លាមៗនៅក្រោមរថយន្ត នៅវេលាម៉ោង ៧និង៣២នាទី ថ្ងែទី២៣ ខែតុលា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវព្រៃស នៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សាក្សីនិយាយថា មុនពេលកើតគេឃើញរថយន្តHYUNDAl ពាក់ស្លាកលេខ ភ្នំពេញ 3B6315 បើកពីលិចទៅកើត លុះមកដល់ចំណុចខាងលើ ក៏បានបុកម៉ូតូម៉ាកសេ125 ស៊េរី09 ពណ៌ខ្មៅ ពាក់ផ្លាកលេខ កណ្តាល1l 3960 ពីក្រោយពេញទំហឹង បណ្តោលអោយបុរសម្នាក់ ជាអ្នកបើកម៉ូតូ បោកផ្ទុកទៅនិងទ្រុងរថយន្ត ដែលគេចតចោល បណ្តាលឲ្យបែកក្បាលស្លាប់ភ្លាមៗតែម្ត។
ជនរងគ្រោះឈ្មោះ ជីម ទឹត ភេទប្រុស អាយុ២៩ឆ្នាំ មានស្រុកកំណើតនៅភូមិស្លែង ឃុំពេជសារ ស្រុកកោះអណ្តែត ខេត្តតាកែវ។ ចំណែកអ្នកបើកបររថយន្តបង្ក បានរត់គេចខ្លួនបាត់។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកធ្វើការវាស់វែង បានយកម៉ូតូ និងរថយន្តបង្កទៅរក្សាទុកបណ្តោះអាសន្ននៅស្នងការនគរបាលចរាចរណ៍ផ្លូវគោក។ រីឯជនរងគ្រោះ ត្រូវបានក្រុមគ្រួសារទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។