បង្ក្រាប​គ្រឿងញៀន​ជាង ២០​គីឡូក្រាម នៅ​ច្រកព្រំដែន​កម្ពុជា​-​ឡាវ ខេត្តស្ទឹងត្រែង​

​ខេត្តស្ទឹងត្រែង​៖ គ្រឿងញៀន​ជាង ៤០​កញ្ចប់ ត្រូវបាន​នាំ​ឆ្លងដែន​ពី​ប្រទេសជិតខាង ចូលមក​កម្ពុជា តាម​ខេត្តស្ទឹងត្រែង ត្រូវ​បង្ក្រាបបាន​នា​វេលា​ម៉ោងជាង​៣​ទៀបភ្លឺ ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០២០​នេះ លើ​កំណាត់​ផ្លូវ​១​ខ្សែ ក្នុង​តំបន់​ព្រំដែន​កម្ពុជា​-​ឡាវ ស្ថិតក្នុង​ភូមិសាស្ត្រ ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ ខេត្តស្ទឹងត្រែង​។​

​ករណីនេះ ធ្វើឡើង​ខណៈដែល​សមត្ថ​កិច្ច បាន​ចុះ​ល្បាត នៅតាម​បណ្តោយ​ខ្សែបន្ទាត់​ព្រំដែន ហើយ​បាន​ប្រទះឃើញ​អ្នកជិះ​ម៉ូតូ​ម្នាក់ ស្ពាយ​កា​រ៉ុង​ពីក្រោយ ដោយ​សង្ស័យ​កម្លាំង​ល្បាត ស្ទាក់ចាប់​ជនសង្ស័យ តែ​ជនសង្ស័យ​បាន​ផ្តួល​ម៉ូតូ ហើយក៏​រត់គេចខ្លួន​ចូល​ព្រៃ​បាត់​។​

​សមត្ថកិច្ច​បាន​ឆែកឆេរ​ម៉ូតូ និង​កា​រ៉ុង​ចំនួន​២​នោះ បាន​ឆែក​រកឃើញ ម្សៅ​ក្រាម​ស​ថ្លា​សង្ស័យ​ជា​ថ្នាំញៀន ប្រភេទ​មេ​តំ​ហ្វេ​តា​មីន មាន​ចំនួន ៤២​កញ្ចប់​ ទម្ងន់ជាង ២០គីឡូក្រាម។ បច្ចុប្បន្ន​វត្ថុតាង​ទាំងនេះ បញ្ជូន​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង ដើម្បី​ចាត់ការ​ទៅតាម​ជំនាញ​គ្រឿងញៀន​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close