ភ្នំដា ពីបុរាណជាប្រាសាទអាស្រមមហាឫសី
ភ្នំដា មានតម្លៃប្រវត្តិសាស្ត្រ និងវប្បធម៌មហាសាលសម្រាប់ប្រទេសកម្ពុជា។ ជាក់ស្តែងនៅលើភ្នំនេះ មានប្រាសាទអាស្រមមហាឫសី ដែលមានព្រះហរិហរៈ(ព្រះវិស្ណុ ក្នុងព្រហ្មញ្ញសាសនា)មួយអង្គ អាយុកាលពាក់កណ្តាលសតវត្សទី៧ នៃ គ.ស. បច្ចុប្បន្នតម្កល់នៅសារមន្ទីរជាតិសិល្បៈអាស៊ីហ្គីម៉េ ប្រទេសបារាំង (សូមអ្នកស្រុកបារាំងជួយថត និងសែរផងដើម្បីកូនខ្មែរបានស្គាល់) និងប្រតិមាមួយចំនួនតម្កល់នៅសារមន្ទីរជាតិភ្នំពេញ។
ក្រៅពីតម្លៃប្រវត្តិសាស្ត្រ និងវប្បធម៌ ភ្នំ ដា នៅមានតម្លៃច្រើនទៀតរួមមាន៖
ទី១.ជីវ:ចម្រុះ(សត្វ-រុក្ខជាតិមានតម្លៃអភិរក្ស និងវិទ្យាសាស្ត្រមិនទាន់ដឹង)
ទី២.សោភ័ណ្ឌភាពធម្មជាតិ
ទី៣.កំសាន្ត និងលំហែអារម្មណ៍
ទី៤.ជាភ្នំដែលមានរ៉ែមាស ឬលោហធាតុមានតម្លៃយើងមិនទាន់ដឹង។
តម្លៃខាងលើរបស់ភ្នំ ដា ត្រូវថែរក្សា និងការពារឱ្យបានគង់វង្សសម្រាប់ជាប្រយោជន៍មនុស្សគ្រប់ជំនាន់ ដោយបង្កើតទៅជាតំបន់ការពារធម្មជាតិ (តំបន់បេតិកភណ្ឌប្រវត្តិសាស្ត្រ វប្បធម៌ និងធម្មជាតិ)។ ភ្នំដា ស្ថិតក្នុងភូមិសាស្ត្រភូមិព្រែកតាផ ឃុំគោកធ្លក ស្រុកអង្គរបុរី ខេត្តតាកែវ មានចំងាយ ១០២គីឡូម៉ែត្រពីរាជធានីភ្នំពេញ និងចំងាយ ២៤ គីឡូម៉ែត្រពីក្រុងដូនកែវ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។