បិតាស្ថាបនិកក្រុមហ៊ុនសាំស៊ុង អ្នកមានទ្រព្យសម្បត្តិច្រើនបំផុតនៅកូរ៉េខាងត្បូង ទទួលមរណៈភាព កាលពីថ្ងៃទី២៥ខែតុលា

បិតាបង្កើតក្រុមហ៊ុនបច្ចេកវិទ្យា លំដាប់ពិភពលោក សាំស៊ុង លោក Lee Kun Hee បានទទួលមរណៈភាព នៅថ្ងៃទី២៥ខែតុលាដោយជំងឺ។

ក្រុមហ៊ុន Samsung Electronics គឺជាមូលដ្ឋានគ្រឹះនៃវិស័យសេដ្ឋកិច្ចកូរ៉េខាងត្បូង និងជាក្រុមហ៊ុនចំណាយប្រាក់ច្រើនបំផុតសម្រាប់វិស័យស្រាវជ្រាវនិងអភិវឌ្ឍន៍។ ស្ថាបនិកក្រុមហ៊ុនសាំស៊ុងលោក Lee Kun Hee ក៏ជាអ្នកមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតនៅកូរ៉េខាងត្បូងផងដែរ រហូតដល់ជាង ២០ ០០០ ពាន់លានវន់ ។
វិមានប្រធានាធិបតីកូរ៉េខាងត្បូង បានប្រកាសឲ្យដឹងថា ប្រធានាធិបតី មូន ជេអុីន បានបញ្ជូនកម្រងផ្កានិងលិខិតរំលែកទុក្ខដល់គ្រួសារ លោក Lee Kun Hee ជាអ្នកបង្កើតក្រុមហ៊ុនSamsung នៅថ្ងៃទី២៥ ខែតុលា។ ប្រធានការិយាល័យកូរ៉េខាងត្បូងលោក Kang Min Seok បានលើកឡើងថា ប្រធានាធិបតី មូន ជេអ៊ីននឹងទៅចូលរួមដោយផ្ទាល់ក្នុងពេលដែលទីតាំងនៃការរៀបចំពិធីបុណ្យសពបានរៀបចំរួចរាល់។
ក្រុមហ៊ុន Samsung បានប្រកាសថាលោកប្រធាន Lee Kun Hee បានលាចាកលោកនេះនៅថ្ងៃទី២៥ខែតុលា ក្នុងរដ្ឋធានីសេអ៊ូល ប៉ុន្តែមិនបានបញ្ជាក់ពីមូលហេតុនៃការស្លាប់នោះឡើយ។ ប៉ុន្តែអគ្គនាយក Lee Kun Hee បានធ្លាក់ខ្លួនឈឺ ដេកនៅតែលើគ្រែតាំងពីឆ្នាំ២០១៤ រហូតមកទល់ពេលនេះ។
លោក Lee Kun Hee បិតាស្ថាបនិកក្រុមហ៊ុនសាំស៊ុង បានជំរុញឲ្យក្រុមហ៊ុនកាន់តែរីកចម្រើនអត់ឈប់ឈរតាំងពីដើមឆ្នាំ១៩៩០ រហូតមកទល់ពេលនេះ ។ ក្រុមហ៊ុន Samsung ឈានមុខលើក្រុមហ៊ុនជប៉ុន និងអាមេរិក ក្លាយទៅជាអ្នកផ្គត់ផ្គង់វិស័យបន្ទះឈីបមេម៉ូរី ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។