សារប្រយោជន៍សុខភាព៥របស់គ្រាប់កៅឡាក់ដែលអ្នកពុំទាន់ដឹង
ខាងក្រោមនេះជាប្រសិទ្ធភាពដ៏អស្ចារ្យរបស់គ្រាប់កៅឡាក់ចំពោះសុខភាព ៖
១.ជាតិសរសៃខ្ពស់ជួយស្ថិរភាពបរិមាណស្ករក្នុងឈាម
គ្រាប់កៅឡាក់មានបរិមាណជាតិសរសៃខ្ពស់ (100g គ្រាប់កៅឡាក់មានដល់ 8,1g ជាតិសរសៃ) ។ ជាតិសរសៃក្នុងគ្រាប់កៅឡាក់ រួមមានទាំងសណ្ឋានរលាយ និងមិនរលាយ ។ជាតិសរសៃរលាយត្រូវបានស្រូបយកក្នុងទឹក បង្កើតជាសណ្ឋានមួយដូច gel ខាងក្នុងពោះវៀន មានប្រសិទ្ធភាពធ្វើឲ្យថយចុះកូឡេស្តេរ៉ូល និងស្ថិរភាពបរិមាណស្ករក្នុងឈាម។ជាតិសរសៃមិនរលាយជួយឲ្យអ្នកអាចបត់ជើងដោយងាយស្រួល ។ រឿងនេះជួយធ្វើឲ្យ
ថយចុះការប្រឈមទល់លាមក និងជំងឺផ្លូវពោះវៀនមួយចំនួនដូចជារលាកភ្នាសពោះវៀន។
អ្នកកើតជំងឺក្រពះត្រូវចៀសវាងទទួលទានគ្រាន់កៅឡាក់ច្រើន ព្រោះនឹងបង្កើតអាស៊ីតក្រពះច្រើន បង្កើនថែមអម្រែកឲ្យក្រពះ ប្រសិនធ្ងន់នោះនឹងត្រូវប្តូរឈាមក្រពះ បង្កទល់ខ្យល់ក្នុងផ្លូវរំលាយអាហារ ក្រពះពេលធ្ងន់ធ្ងរនឹងនាំដល់ទល់លាមក ។ ដូច្នេះក្នុង១ថ្ងៃអ្នកមិនគួរទទួលទានគ្រាប់កៅឡាក់ធំៗលើសពី១០គ្រាប់ ដើម្បីបញ្ចៀសទល់លាមក ។
២.សម្បូរ Carbohydrate ជួយស្ថិរភាពថាមពល
គ្រាប់កៅឡាក់ជាប្រភេទគ្រាប់មានបរិមាណ Catbohydrate ខ្ពស់គួរសម (45g carbohydrateក្នុង 100g គ្រាប់កៅឡាក់) ។ Carbohydrate ចាំបបាច់សម្រាប់ការបង្កើតជាថ្មី និងផ្គត់ផ្គង់ថាមពលចំពោះមុខឬយូរអង្វែង ទន្ទឹមនោះរួមចំណែកស្ថិរភាពមុខងារប្រព័ន្ធសរសៃប្រសាទ ។ Carbohydrate ក្នុងគ្រាប់កៅឡាក់ជា carbohydrate ចម្រុះហេតុនេះត្រូវបានរំលាយយឺតជួយឲ្យអ្នកឆ្អែតយូរ ។ ប៉ុន្តែ ប្រសិនអ្នកជាមនុស្សកំពុងបញ្ចុះទម្ងន់នោះមិនត្រូវទទួលទានគ្រាប់កៅឡាក់ច្រើន ។
៣.សម្បូរវីតាមីនជួយកែប្រែឲ្យប្រសើរសមត្ថកិច្ចខួរក្បាល បង្ការមហារីក
ពពួកវីតាមីន B រលាយក្នុងជាតិខ្លាញ់មានវត្តមានក្នុងគ្រាប់កៅឡាក់ជួយផលិតកោសិកាឈាមក្រហម បំផ្លាញបំបែកប្រូតេអ៊ីន បំប្លែងជាតិម្សៅនិងជាតិខ្លាញ់ទៅជាថាមពល ។ដំណើរការនេះទន្ទឹមនោះជំរុញឲ្យស្អែកមានសុខភាពល្អ និងបង្កើនសមត្ថកិច្ចខួរក្បាល ។គ្រាប់កៅឡាក់នៅសម្បូរវីតាមីន C (100g គ្រាប់កៅឡាក់ផ្ទុក43g វីតាមីន C) ។ វីតាមីន C ជាសារជាតិចាំបាច់សម្រាប់ធ្មេញ ឆ្អឹង និងសរសៃឈាមរឹងមាំ ។ វីតាមីន C នៅត្រូវបានចាត់ទុកជាសារជាតិប្រឆាំងអុកស៊ីតកម្មមួយជួយសរីរាង្គកម្ចាត់រ៉ាឌីកាល់សេរីមានគ្រោះថ្នាក់ ។អាស្រ័យហេតុនេះ អាចនិយាយថា គ្រាប់កៅឡាក់នៅមានប្រសិទ្ធភាពបង្ការជំងឺមហារីកបង្កឡើង ដោយរ៉ាឌីកាល់សេរី ។
៤.សម្បូរសារជាតិរ៉ែជួយបន្ថយហានិភ័យកើតជំងឺជាច្រើន
ក្រៅពីវីតាមីនទូទៅ គ្រាប់កៅឡាក់នៅផ្ទុកយ៉ាងច្រើន នូវសារជាតិរ៉ែច្រើនប្រភេទមានប្រសិទ្ធភាពបង្កើនសុខភាព បង្ការជំងឺតម្កាត់យ៉ាងប្រសិទ្ធភាព ។ គ្រាប់កៅឡាក់មានផ្ទុកបរិមាណម៉ង់ហ្គាណែសខ្ពស់ ។ ម៉ង់ហ្គាណែសជាសារជាតិប្រឆាំងអុកស៊ីតកម្មមួយមានលទ្ធភាពកម្ចាត់រ៉ាឌីកាល់សេរីក្នុងសរីរាង្គ និងធ្វើឲ្យថយចុះការប្រឈមកើតមហារីកជំងឺបេះដូង ។ តាមមជ្ឈមណ្ឌលសុខភាព Maryland (អាមេរិក) ម៉ង់ហ្គាណែសក៏ដើរតួនាទីសំខាន់មួយ ក្នុងដំណើរការជរាភាព ។ របបទទួលទានមួយមានជិត 100g គ្រាប់កៅឡាក់ផ្ទុកតែជាង 1microgram ម៉ង់ហ្គាណែស តែដណ្តើមដល់៥០% បរិមាណម៉ង់ហ្គាណែសត្រូវបានទូន្មានសម្រាប់សរីរាង្គក្នុង១ថ្ងៃ ។
គ្រាប់កៅឡាក់ក៏សម្បូរ folate 100g គ្រាប់ផ្គត់ផ្គង់ 62mg folate (ដណ្តើម ១៥,៥% បរិមាណfolate សរីរាង្គត្រូវការក្នុង១ថ្ងៃ) ។ folate និងអាស៊ីតហ្វូលិកចាំបាច់សម្រាប់ការកកើតរបស់កោសិកាឈាមក្រហម សំយោគ DNA ។ស្ពាន់ជាសារជាតិរ៉ែមួយជួយបង្កើនថាមពលរបស់ឆ្អឹង កកើតកោសិកាឈាម និងស្ថិរភាពមុខងារសរសៃប្រសាទ បង្កើនប្រព័ន្ធអង្គបដិបក្ខ ។
៥.ផ្ទុកប៉ូតាស្យូមច្រើន ហេតុនេះល្អសម្រាប់សរសៃឈាមបេះដូង
ក្នុង 518g គ្រាប់កៅឡាក់មានផ្ទុក 100g ប៉ូតាស្យូម ។ ប៉ូតាស្យូមអាស្រ័យហេតុនេះ ទទួលទានគ្រាប់កៅឡាក់រាល់ថ្ងៃ នឹងមានប្រសិទ្ធភាពការពារបេះដូង បង្ការក្រិនរឹងសរសៃឈាមនិងរារាំងគ្រោះថ្នាក់លើសឈាម ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។