ចាប់មិនចេះអស់! ម្សិលមិញ ករណីគ្រឿងញៀន ឃាត់ខ្លួនមនុស្ស ៤១នាក់ទៀត

ភ្នំពេញ៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប ១៦ករណី ក្នុងនោះ ករណីប្រើប្រាស់ ៤ករណី, ជួញដូរ ១២ករណី និងឃាត់ខ្លួនជនសង្ស័យ ៤១នាក់។
របាយការណ៍ បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ កម្លាំងសមត្ថកិច្ច បានបង្ក្រាបចំនួន ៨,៤៤៩ករណី ឃាត់មនុស្ស ១៧,២០៤នាក់ (ស្រី ១,០៧៥នាក់)៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។