នាយករដ្ឋមន្ត្រី​ប្រទេស​ប៊ុលហ្គារី ឆ្លង​ជំងឺ​កូ​វីដ​១៩

​នាយករដ្ឋមន្ត្រី​ប្រទេសមួយ​ទៀតហើយ​ដែល​បាន​ឆ្លង​ជំងឺ​កូ​វីដ​១៩ ​នាយករដ្ឋមន្ត្រី​ប្រទេស​ប៊ុលហ្គារី​លោក Boyko Borissov បាន​ឆ្លង​ជំងឺ​កូ​វីដ​១៩ ដោយ​លោក​បញ្ជាក់​ពី​លទ្ធផល​តេស្ត​ថា​មាន​វីរុស​នេះ កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ ហើ​ពេល​លោក​កំពុង​សម្រាក​ព្យាបាល​នៅផ្ទះ​។​

​លោក Boyko Borissov វ័យ​៦១​ឆ្នាំ បាន​ឆ្លង​ជំងឺ​នេះ ក្រោយ​២​ថ្ងៃ​ដែល​សមាជិក​គណៈរដ្ឋមន្ត្រី​ម្នាក់​បាន​ឆ្លង ហើយ​បាន​ប៉ះពាល់​ផ្ទាល់​ជាមួយ​បណ្តា​រដ្ឋមន្ត្រី​មួយចំនួនទៀត​។ លោកនាយក​រដ្ឋមន្ត្រី​បាន​និយាយថា លោក​បាន​ផ្អាក​រាល់​កិច្ចប្រជុំ​ទាំងអស់ តាំងពី​ថ្ងៃ​សុក្រ សប្តាហ៍​មុន ហើយ​កម្មវិធី​ផ្សេងៗ​ទៀត​ក៏ត្រូវ​ផ្អា​ផងដែរ​។​

​បច្ចុប្បន្ន ប្រទេស​ប៊ុលហ្គារី ដែលមាន​ចំនួន​ប្រជាជន​សរុប​ប្រមាណ​៧​លាន​នាក់ មាន​អ្នក​ឆ្លង​កូ​វីដ​១៩​សរុប​ជិត​៤​ម៉ឺន​នាក់​ហើយ ស្លាប់​ជាង​១​ពាន់​នាក់​។ ពាក់ព័ន្ធ​នឹង​ជំងឺ​កូ​វីដ​១៩​នេះដែរ កន្លងមក ក៏មាន​ថ្នាក់ដឹកនាំ​ប្រទេសមួយ​ចំនួន​បាន​ឆ្លង​ដែរ សូម្បីតែ​លោក​ដូ​ណា​ល់ ត្រាំ ប្រធានាធិបតី​អាមេរិក​ក៏បាន​ឆ្លង​ដែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close