ផ្លូវ​ក្រោម​ដី នៅ​រង្វង់​មូល​ចោមចៅ ប្រកាស​បើក​ឱ្យធ្វើ​ចរាចរណ៍​បណ្ដោះអាសន្ន

​ភ្នំពេញ​៖ នា​ព្រឹក​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០២០​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានប្រកាស​បើក​ឱ្យធ្វើ​ចរាចរណ៍​បណ្ដោះអាសន្ន ផ្លូវ​ក្រោម​ដី​នៅ​រង្វង់​មូល​ចោមចៅ ដើម្បី​កាត់បន្ថយ​ការកកស្ទះ និង​សម្រួល​ដល់​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​។​

​សូមជម្រាបថា ផ្លូវ​ក្រោម​ដី​អតីត​រង្វង់​មូល​ចោមចៅ ត​ភ្ជាប់​ចរាចរណ៍​ពី​ផ្លូវជាតិ​លេខ​៤ ទៅ​មហាវិថី​សហព័ន្ធរុស្ស៊ី នឹងត្រូវ​នឹង​ចាប់​ផ្តើមធ្វើ​ចរាចរណ៍​ផ្លូវ​ក្រោម​ដី​ចាប់​វេលា​ម៉ោង ១០​ព្រឹក​នេះ តទៅ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close