អាណិត​ខ្លោចចិត្ត​! ប្រទះឃើញ​សាកសព​ទារិកា​ម្នាក់ ច្រក​ក្នុង​ថង់ ដាក់​ចោល​ក្រោម​ឈើ លើ​សួនច្បារ ក្នុង​សង្កាត់​វត្តភ្នំ​

​ភ្នំពេញ​៖ សាកសព​ទារិកា​ម្នាក់ ត្រូវបាន​អ្នក​ថែ​សួន និង​រុក្ខជាតិ បាន​ប្រទះឃើញ​នៅក្នុង​ថង់​ខ្មៅ​មួយ ដែល​គេ​យក​បោះចោល លើ​សួន​ក្នុង​សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ កាលពី​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០២០ ក្នុងភូមិ​ទី​១ សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។​

​អ្នក​នៅក្នុង​ហេតុការណ៍​នេះ និយាយថា គាត់​បាន​ជិះ​ម៉ូតូ​ចេញពីផ្ទះ​មក​ធ្វើ​ការសំអាត​សួនច្បារ​កន្លែងកើតហេតុ​ខាងលើ លុះ​រហូតដល់​ម៉ោង​០៧​និង​៤០​នាទី ក៏បាន​ឃើញ​ស្បោង​ខ្មៅ​មួយ​នៅក្រោម​ដើមឈើ ដោយមាន​ការសង្ស័យ​ក៏បាន​បើក​មើលឃើញ​មាន​សព​ទារិកា​នៅក្នុង​ថង់​ខ្មៅ​នោះ​តែម្តង​។​

​ក្រោយពេល​កើតហេតុ ជំនាញ​បច្ចេកទេស បាន​បញ្ជាក់ថា កូន​កើត​មិន​គ្រប់​ខែ​(​ស្លាប់​ក្រោយ​សំរាល​)​។ ក្រោយពី​បញ្ចប់​ការពិនិត្យ ខាង​ជំនាញ​បច្ចេកទេស បានប្រគល់​សព​អោយ​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​វត្តភ្នំ​ដើម្បី​ចាត់ចែង​បន្ត​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close