ចាប់ខ្លួនអ្នកចម្បាំង២នាក់ ក្នុងក្រុងខេមរភូមិន្ទ ករណីកាប់ម៉ូតូអ្នកដទៃខ្ទេច

ខេត្តកោះកុង៖ កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ កម្លាំងប៉ុស្តិ៍នគរបាលសង្កាត់ស្ទឹងវែង បានចាប់បានមុខសញ្ញាជនសង្ស័យចំនួន២នាក់ និងអាវុធ (កាំបិតខ្វែវចំនួន៣ដើម) ករណីកាប់ម៉ូតូរបស់អ្នកដទៃខ្ទេច។
សមត្ថកិច្ច បានឲ្យដឹងថា ក្រោយទទួលពាក្យបណ្ដឹងពីឈ្មោះ ង៉េង ប៊ុនថៃ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង មុខរបរកម្មកររោងចក្រ ថា មានជនសង្ស័យបានយកកាំបិតដេញកាប់ខ្លួន និងមិត្តភក្កិមិនបាន ក៏កាប់ម៉ូតូជំនួស បណ្តាលឲ្យខូចខាតយ៉ាងដំណំ។
ជនសង្ស័យចាប់ខ្លួនបាននោះ ទី១.ឈ្មោះ សន សុថា ហៅកុង ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិស្មាច់មានជ័យ សង្កាត់ស្មាច់មានជ័យ មុខរបរកម្មករចែកចាយស្រាបៀរកម្ពុជា និងទី២.ឈ្មោះ ជា វិចិត្រ ហៅគីម ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិស្មាច់មានជ័យ សង្កាត់ ស្មាច់មានជ័យ មុខរបរកម្មករចែកចាយស្រាបៀរកម្ពុជា។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ រួមនឹងវត្ថុតាង ត្រូវបានកសាងសំណុំរឿងតាមនីតិវិធីបញ្ជូនទៅការិយាល័យជំនាញ ដើម្បីចាត់ការបន្ត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។