មន្ទីរព័ត៌មានខេត្តសៀមរាប បើកវគ្គបណ្ដុះបណ្ដាល ស្ដីពី “ការបំប្លែងទំនាស់ និងការយល់ដឹងពីសារព័ត៌មានបែបសន្តិភាព”

ខេត្តសៀមរាប៖ ពិធីបើកវគ្គបណ្ដុះបណ្ដាល ស្ដីពី ” ការបំប្លែងទំនាស់ និងការយល់ដឹងពីសារព័ត៌មានបែបសន្តិភាព ” ដែលរៀបចំឡើង ដោយអង្គការក្រុមការងារ ដើម្បីដោះស្រាយទំនាស់ ( ACT ) សហការរៀបចំដោយរដ្ឋបាលខេត្តសៀមរាប និងមន្ទីរព័ត៌មានខេត្តសៀមរាប នាព្រឹកថ្ងៃចន្ទ ទី២៦ ខែតុលា ឆ្នាំ២០២០ នៅសណ្ឋាគារតារារង្សី ក្រុងសៀមរាប ។

ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលនេះ បានការអនុញ្ញាតពីលោក លី សំរិទ្ធ អភិបាលរងខេត្ត ទទួលបន្ទុកមន្ទីរព័ត៌មានខេត្ត និងជាអ្នកនាំពាក្យរបស់រដ្ឋបាលខេត្តសៀមរាប លោក មានភារកិច្ចបន្ទាន់ត្រូវបំពេញមួយទៀត បានឱ្យខ្ញុំបាទតំណាងរដ្ឋបាលខេត្ត ជាអធិបតីជំនួស និងកញ្ញាស្រី សុធាវី នាយកាអង្គការក្រុមការងារ ដើម្បីដោះស្រាយទំនាស់(ACT) និងក្រុមការងាររបស់អង្គការជាវាគ្មិន។
វគ្គបណ្ដុះបណ្ដាលនេះ មានរយៈពេល ២ថ្ងៃពេញ ដោយមានសិក្ខាកាមជាអ្នកសារព័ត៌មានរដ្ឋ និងឯកជនក្នុងខេត្តចំនួន ៤០នាក់ ចូលរួមផងដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។