បង្ហាញមុខអ្នកចែកចាយគ្រឿងញៀន ៧នាក់ នៅក្រុងខេមរភូមិន្ទ

ខេត្តកោះកុង៖ មុខសញ្ញាចែកចាយ និងប្រើប្រាស់គ្រឿងញៀនចំនួន ៧នាក់ ត្រូវបាននគរបាលនៅក្រុងខេមរភូមិន្ទ ឃាត់ខ្លួនបានកាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០។
នគរបាលក្រុងខេមរភូមិន្ទ បានឲ្យដឹងកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ថា ជនជនសង្ស័យទាំង៧នាក់នោះ មានស្រីម្នាក់ រួមមាន៖ ១.ឈ្មោះ ឈន ស្រីមុំ ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរខារាអូខេ, ២.ឈ្មោះ ដូង លីហេង ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ, ៣.ឈ្មោះ ភួង ភិន ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ, ៤-ឈ្មោះ លី រ៉ាឌី ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ, ៥-ឈ្មោះ នួន អ៊ូម៉ើត ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ, ៦-ឈ្មោះ យៃ នី ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរនេសាទ និង៧-ឈ្មោះ ក សឹម ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរនេសាទ។
ក្នុងប្រតិបត្តិការនោះ នគរបាលជំនាញ ដកហូតវត្ថុតាងបាន រួមមាន៖ ម្សៅក្រាមសថ្លាសរុបចំនួន ១០កញ្ចប់, អាវុធ១ដើម និងឧបករណ៍សម្ភារៈមួយចំនួន។
បច្ចុប្បន្នជនសង្ស័យទាំង៧នាក់នោះ ត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿងដើម្បីបន្តនិតិវិធីទៅតុលាការ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។