ជនជាតិចិន ២នាក់ទៀត ត្រូវឃាត់ខ្លួន ក្រោយរកឃើញថ្នាំញៀនជិត ១គីឡូក្រាម នៅខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ កម្លាំងនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន បានបង្ក្រាបករណីរក្សាទុក និងជួញដូរគ្រឿងញៀនខុសច្បាប់ ជិត ១គីឡូក្រាម នៅចំណុចសណ្ឋាគារឆាងឆឹង ស្ថិតក្នុងក្រុម១៨ ភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ។
កិច្ចប្រតិបត្ដិការនេះ ធ្វើឡើងកាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០កន្លងទៅ។
ជនសង្ស័យទាំង ២នាក់នេះ គឺឈ្មោះ HUANG XIAO HUI ភេទប្រុស ឆ្នាំកំណើត១៩៩០ ជនជាតិចិន និងឈ្មោះ HU JUN ភេទប្រុស ឆ្នាំកំណើត១៩៩១ ជនជាតិចិន។ ចំណែកវត្ថុតាងដកហូត៖ សារធាតុញៀន ប្រភេទម៉េតំហ្វេតាមីន (ICE) និងមេតំហ្វេតាមីនគ្រាប់ (WY) ទម្ងន់សុទ្ធ៩២២.២ក្រាម។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវសមត្ថកិច្ចជំនាញ បញ្ជូនទៅតុលាការខេត្តសីហនុ ដើម្បីចាត់ការតាមនីតិវិធី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។