៩ខែ ឆ្នាំ២០២០នេះ! មន្ត្រីឧទ្យានុរក្ស បង្ក្រាបបទល្មើសធនធានធម្មជាតិ ៦៥៩៧ករណី

ភ្នំពេញ៖ ក្នុងរយៈពេល៩ខែ ពោលគឺពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២០ គឺមានចំនួនល្បាតរបស់មន្ត្រីឧទ្យានុរក្សមានចំនួន ១៨ ៧៩៥លើក បង្ក្រាបបទល្មើសបានចំនួន ៦ ៥៩៧ករណី រឹបអូសរណាយន្តចំនួន ៣ ៥១៨គ្រឿង រឹបអូសរថយន្តចំនួន ១៥០គ្រឿង ត្រាក់ទ័រចំនួន ៨៦គ្រឿង គោយន្តកន្ត្រៃចំនួន ៨៦៨គ្រឿង ដោះអន្ទាក់បានចំនួន ២៩ ៤៨៣ ដកហូតកាំភ្លើងកែច្នៃ ៦៣៧គ្រឿង ដកហូតម៉ូតូ ៥៣៣គ្រឿង រឹបអូសឈើ ២ ៦២០ម៉ែត្រគូប ធ្វើកិច្ចសន្យា និងអប់រំដល់ជនល្មើសកម្រិតស្រាល ២ ០៦២ករណី ពិន័យអន្តរការណ៍ ៧៣៤ករណី និងសំណុំរឿងបញ្ជូនទៅតុលាការមានចំនួន ៤៥៤ករណី។
ក្នុងនោះខេត្តមណ្ឌលគិរី មន្ត្រីឧទ្យានុរក្ស មាន១០៤នាក់ បានចុះបង្ក្រាបបទល្មើសបានចំនួន ១ ៥២៨ករណី និងបានបញ្ជូនសំណុំរឿងទៅកាន់តុលាការចំនួន ៨៤ករណី ពិន័យអន្តរការណ៍ចំនួន ២៦ករណី រឹបអូសរណាយន្តចំនួន ៣៦៤គ្រឿង ដោះអន្ទាក់បានចំនួន ២ ៩៥៧កាំភ្លើង កែច្នៃចំនួន៣៩ដើម កាំភ្លើងពិតចំនួន ២ដើម និងធ្វើការអប់រំចំនួន ១៤៣នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។