សង្វៀនមាន់ បៀរ អាប៉ោង និង​យូគី ជ្រក​ក្នុង​កាស៊ីណូ​ហ៊ូ​រក​ញ្ជៀ​ង បើក​លេង​យ៉ាង​រលូន គ្មាន​រំខាន​ដល់​សមត្ថកិច្ច​

​ខេត្ត​ត្បូងឃ្មុំ​៖ ទីតាំង​ល្បែងស៊ីសង​ប្រជល់មាន់​បៀ​អាប៉ោង​និង​យូគី មួយកន្លែង​កំពុង​ជ្រក​ក្រោម​កាស៊ីណូ​ដែល​គ្មាន​ផ្លាក​យីហោ​ត្រឹមត្រូវ​បើក​លេង​យ៉ាង​ហ៊ោ ក​ញ្ជៀ​វ​លឺលាន់​ដល់​ព្រះឥន្ទ​គឺ​មិន​ប៉ះពាល់​ដល់​សមត្ថកិច្ច​ឡើយ​គឺ​ស្ថិតនៅ​ភូមិ​អន្លង់​ជ្រៃ ឃុំ​កក់ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ដោយ​​កា​ស៊ី​ណូ​មួយ​នេះ​គ្មាន​ផ្លាក​យីហោ​ត្រឹមត្រូវ​កំពុងបើក​នៅ​ចំណុច​ចំការកៅស៊ូ​ចុះ​ពី​ផ្លូវជាតិ​លេខ​៨A​ប្រហែល​១០០​ម៉ែត្រ​កំពុងបើក​លេង​បាន​យ៉ាង​រលូន និង​អាណាធិបតេយ្យ​ផងដែរ​។​

​មិនតែប៉ុណ្ណោះ ល្បែង​ជល់​មាន់ អាប៉ោង​ក្នុង​ខេត្ត​ត្បូងឃ្មុំ មានការ​បើក​លេង​យ៉ាង​អានាធិបតេយ្យ​មិន​ញញើត​សមត្ថកិច្ច​បន្តិច​សោះឡើយ និង​ផ្ទុយ​ពី​ការអនុវត្តន៍​ភូមិ​ឃុំ​មាន​សុ​វ​តិ​ភាព ជាក់ស្ដែង​ល្បែង​ប្រជល់មាន់​និង​អាប៉ោង​បើក​លេង​នៅក្នុង​កាស៊ីណូ​ដែល​គ្មាន​ផ្លាក​យីហោ​គ្មាន​ឈ្មោះ​ត្រឹមត្រូវ​នោះ​បើក​លេង​នៅក្នុង​ចំការកៅស៊ូ ស្ថិតនៅ​ភូមិ​អន្លង់​ជ្រៃ ឃុំ​កក់ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ​បើក​លេង​ជា​រៀងរាល់ថ្ងៃ​មិន​ថា​ថ្ងៃ​ច​ន្ទ័​ឬ​ថ្ងៃ​សៅរ៍ អាទិត្យ​នោះទេ​។​

​តាម​សម្ដី​អ្នក​ធ្លាប់​ទៅលេង​នៅ​ទីនោះ​ដែរ​គាត់​បាន​ប្រាប់​មក​អង្គភាព ( ខ្មែរ​៧​មករា​) ថា មាន​ថ្ងៃ​គូរ​ពិសេស​គេ​លេង​ធំៗ​ណាស់​ខ្ទង់​រាប់ពាន់​ម៉ឺន​ដុល្លារ ឯណោះ​គឺ​ថ្ងៃ​សុក្រ និង​ថ្ងៃអាទិត្យ លេង​រហូតដល់​ម៉ោង 9:00 ទៅ​ម៉ោង 9:00 យប់​ទើបបាន​ឈប់​។​

​កាស៊ីណូ​នេះដែរ គឺ​មិន​ដែលមាន​ជនបរទេស​នោះទេ​គឺ​មានតែ​ពលរដ្ឋ​ខ្មែរ​ចូល​លេង​ល្បែងស៊ីសង​ខុសច្បាប់ យ៉ាង​អនាធិបតេយ្យ​ទៅវិញ​វា​ខុស​នឹង​ច្បាប់​ការបើក​កាស៊ីណូ ហើយ​អាជ្ញា​ធរមាន​សមត្ថកិច្ច មិនមាន​វិធានការ​បង្ក្រាប​ទាល់តែសោះ​។ ហើយនឹង​កំពុងតែ​ប្រឆាំង​បញ្ជា​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ដែល​បានចេញ ស​,​ជ​,​ណ ថែម​ទៀតផង​។​

​គួររំលឹកថា ស​.​ជ​.​ណ ដែល​ចេញ​ដោយ​ទីស្តីការគណៈរដ្ឋមន្ត្រី អនុញ្ញាត​ផ្តល់​អាជ្ញាប័ណ្ណ​ឲ្យ​បើក​មជ្ឈមណ្ឌល​កំសាន្ត​កាស៊ីណូ រាល់​ល្បែងស៊ីសង គឺ​ដាច់ខាត​គ្មាន​សង្វៀន​ល្បែងភ្នាល់​ជល់​មាន់ ឬ​បក្សី​កីឡា​នោះទេ ម្យ៉ាងទៀត​ភ្ញៀវ​ខ្មែរ មិនត្រូវ​បានអនុញ្ញាត​ឲ្យ​ចូល​លេងល្បែង​កាស៊ីណូ​នោះឡើយ​។​

​បើតាម​ប្រភព​បន្ត បាន​ឲ្យ​ដឹងថា សម្រាប់​ការ​ប្រជល់មាន់​១​គូៗ​មាន​ដាក់​ដើម​ទន់​ចាប់ពី​ (២លាន​រៀល​)​ ទៅដល់​ (៣០០០​ដុល្លារ​) ​ឯណោះ​ឬ​ច្រើន​ជាងនេះទៅទៀត​សូមបញ្ជាក់​ប្រាប់ថា​ល្បែងស៊ីសង​ប្រជល់មាន់​បៀ​អាប៉ោង​និង​យូគី​នេះ​ផងដែរ បើក​លេង​ជា​ទ្រង់ទ្រាយ​ធំ​តែម្តង​។​

​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​អន្លង់​ជ្រៃ ឃុំ​កក់ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ​ ​មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង​ទៅ​ករណី​កាស៊ីណូ​លេងល្បែង​ស៊ីសង​ខុសច្បាប់​ទាំងនេះ អាចធ្វើ​ឲ្យ​កើត​នូវ​អំពើ​កាប់​ស្លាប់​ប្រពន្ធ​កូន​មាន​ចោរកម្ម​និង​បទល្មើស​ផ្សេងៗ​ទៀត​បានកើត​​ឡើង​គួរ​ឲ្យ​ភ័យខ្លាច​តែម្តង​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close