JICA ផ្តល់​ជំនួយ​ជាង ២០​លាន​ដុល្លារ ដល់​កម្ពុជា សម្រាប់​កែលម្អរ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប​

​សៀមរាប​៖ ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​នៃ​ប្រទេស​ជប៉ុន (JICA) និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង ហិរញ្ញប្បទាន​ឥត​សំណង «​គម្រោង​កែលម្អ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប​» ដែលមាន​ទឹកប្រាក់​សរុប ២ ១៥៣​លាន​យ៉េន ដែល​ស្មើនឹង​ប្រមាណ​ជា​២០.៥៥ លាន​ដុល្លារ​។​

​សេចក្តីប្រកាស​ព័ត៌មាន​របស់ JICA បញ្ជាក់ថា ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង ហិរញ្ញប្បទាន​ឥត​សំណង បានធ្វើ​ឡើង​នៅ​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០២០​។​

​គម្រោង​នេះ នឹង​ចាប់ផ្តើម​ពី​ខែកញ្ញា ឆ្នាំ​២០២១ ដល់​ខែមិថុនា ឆ្នាំ​២០២៣ ក្នុង​គោលបំណង​ស្តារឡើងវិញ នូវ​អាគារ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប មន្ទីរពេទ្យ​ស្រុក​ចំនួន​៤ និង​កែលម្អ​បរិក្ខា​ពេទ្យ នៅក្នុង​មន្ទីរពេទ្យ​ទាំងនោះ ដែល​អាច​ចូលរួម​កែលម្អ​គុណភាព​សេវា​ថែទាំ​សុខភាព និង​ពង្រីក​ការ​គ្របដណ្តប់​លើ​សេវា​ថែទាំ​សុខភាព​នៅក្នុង​តំបន់ ក្រោម​កិច្ចសហការ​រវាង​ក្រសួងសុខាភិបាល និង​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ នៃ​ប្រទេស​ជប៉ុន ប្រចាំ​នៅ​កម្ពុជា​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close