គម្រោង​ថ្មី ៣​ទៀត ត្រូវបាន​អនុម័ត​ឲ្យ​ដំណើរការ​នៅ​កម្ពុជា​

​ភ្នំពេញ​៖ គម្រោង​ថ្មី​ចំនួន ៣​ទៀតហើយ ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជា សម្រេច​អនុម័ត​ឲ្យ​បើក​ដំណើរការ ក្នុង​ទុនវិនិយោគ​សរុប​ជិត ៥១២​លាន​ដុលារ​អាមេរិក និង​ផ្តល់​ការងារ​ជិត​៤០០​កន្លែង​ទៀត​។​

​យោងតាម​សំណើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន គណ​:​ក​ម្មា​ធិ​ការ​តំបន់​សេដ្ឋកិច្ច​ពិសេស​កម្ពុជា នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​ចេញ “​វិញ្ញាបនបត្រ​ចុះបញ្ជី​ជា​ស្ថាពរ​” ជូន​ដល់​ក្រុមហ៊ុន​ដូចខាងក្រោម​៖

១- ក្រុមហ៊ុន Southeast Asia Paint Chemical Industry Co., Ltd.: គម្រោង​បង្កើត​រោងចក្រ​ផលិត​ថ្នាំលាប កាវ​ទឹក និង​សារធាតុ​រំលាយ​, មាន​ទីតាំង​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ហាយ​ផាក ខេត្តស្វាយរៀង​, មាន​ទុនវិនិយោគ​ចំនួន ៥០០​ពាន់​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៧០​កន្លែង​។​

២- ក្រុមហ៊ុន Ying Hai Coating (Cambodia) Co., Ltd.: គម្រោង​បង្កើត​រោងចក្រ​ផលិត​សម្ភារ​:​បរិក្ខារ​ទោចក្រយាន ទឹក​ថ្នាំ បោះ​ពុ​ម្ភ​តែម និង​សម្ភារ​:​វេច​ខ្ចប់​, មាន​ទីតាំង​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស តាយសេង បាវិត ខេត្តស្វាយរៀង​, មាន​ទុនវិនិយោគ​ចំនួន ១,៩៤​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ១៣០​កន្លែង​។​

៣- ក្រុមហ៊ុន Flying Feather (Cambodia) Wood Industry Co., Ltd.: គម្រោង​បង្កើត​រោងចក្រ​ផលិត​ស៊ុមទ្វារ គ្រឿង​បំណែក​គ្រឿង​សង្ហា​រឹម និង​សម្ភារ​:​តុបតែង​ធ្វើ​ពី​ឈើ​, មាន​ទីតាំង​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ​, មាន​ទុនវិនិយោគ​ចំនួន ១០​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ១៨០​កន្លែង​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close