លោក បៃឌិន សង្ឃឹមយកឈ្មោះលោកត្រាំ ក្នុងការបោះឆ្នោតខណៈទទួលបានការគាំទ្រក្នុងរដ្ឋសំខាន់ៗ

តាមលទ្ធផលស្ទងមតិ មុនពេលបោះឆ្នោតអាមេរិក របស់បណ្តាញព័ត៌មាន Reuters/Ipsos ដែលបានប្រកាសកាលពីថ្ងៃទី២៧ខែតុលាថា បេក្ខភាព ប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យ លោក បៃឌិន ទទួលបានការគាំទ្រខ្ពស់ នៅក្នុងរដ្ឋ Michigan។

ក្រៅពីនេះនៅក្នុងរដ្ឋ សំខាន់ចំនួន ៦គឺរដ្ឋ Wisconsin, Pennsylvania, Michigan, Carolinaខាងជើង , Florida និង Arizona បានដើរតយានទីយ៉ាងសំខាន់ ក្នុងការសម្រេចថាតើ បេក្ខភាពរូបណានឹងទទួលបានជ័យជម្នះក្នុងការបោះឆ្នោត។ មុនពេលបោះឆ្នោត នៅថ្ងៃទី៣ខែវិច្ឆិកា លោកបៃឌិន បាននាំមុខលោកត្រាំ នៅទូទាំងប្រទេស ដល់ទៅ១០ពិន្ទុះ។
តាមលទ្ធផលស្ទងមតិរបស់Reuters/Ipsos បង្ហាញឲ្យឃើញថា ពលរដ្ឋអាមេរិកដល់ទៅ៥២ភាគរយគាំទ្រ លោកបៃឌិន ចំណែកលោកត្រាំវិញទទួលបានតែ ៤២ភាគរយប៉ុណ្ណោះ។ លោកត្រាំបានធ្វើឲ្យបាត់បងការគាំទ្រខ្ពស់ពីពលរដ្ឋ ដោយសារតែលោកមិនអាចទប់ស្កាត់ការឆ្លងរាលដាលកូវីដ១៩បានល្អ ។ ជាមួយគ្នានោះ លោកត្រាំ ដោះស្រាយរឿងការរើសអើងជាតិសាសន៍មិនបានល្អធ្វើឲ្យពលរដ្ឋអាមេរិក ធ្វើបាតុកម្មនៅទូទាំងប្រទេស។ ទាំងនោះហើយបានធ្វើឲ្យលោកបាត់បង់ការគាំទ្រខ្ពស់ ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។