ឃាត់ខ្លួនបុរស២នាក់ នៅក្រុងព្រះសីហនុ ក្រោយដកហូតថ្នាំញៀន ១កញ្ចប់ធំ

ខេត្តព្រះសីហនុ៖ សសមត្ថកិច្ចក្រុងព្រះសីហនុ ខណៈចុះគោលដៅធ្វើការឆែកឆេរអាវុធជាតិផ្ទុះ បានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ នៅចំណុចមុខមន្ទីរសុខាភិបាលខេត្តព្រះសីហនុ ភូមិ៤ សង្កាត់៤ ក្រុង/ព្រះសីហនុ ដោយរកឃើញថ្នាំញៀន១កញ្ចប់ កាលពីយប់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០។

នគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនខាងលើ ឈ្មោះ លីម ស៊ីអុក ភេទប្រុស ឆ្នាំអាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបររថយន្ត ស្នាក់នៅបណ្ដោះអាសន្ននៅខេត្តព្រះសីហនុ និងឈ្មោះ Dai Yun Hu ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិចិន មុខរបរអ្នករត់តុ នៅខារ៉ាអូខេហុងឋគ័ន ស្នាក់នៅបណ្ដោះអាសន្នខេត្តព្រះសីហនុ។ ចំណែកវត្ថុតាងដកហូតបាន ម្សៅក្រាមពណ៌សថ្លា១កញ្ចប ទូរស័ព្ទ៣គ្រឿង និងរថយន្ត១គ្រឿង។
បច្ចុប្បន្ន ជនសង្ស័យទាំងពីរនាក់ខាងលើកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីធ្វើការសាកសួរ និងចាត់ការតាមផ្លូវច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។