អាងទឹក​ត្រពាំងថ្ម មាន​កម្រិត​ទឹក​១៨០​លាន​ម៉ែត្រគូប អាច​ស្រោចស្រព​ស្រូវ​ជាង ៣​ម៉ឺន​ហិកតា​

​ខេត្តបន្ទាយមានជ័យ​៖ នា​ព្រឹក ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០២០ ក្រុមការងារ​មន្ទីរ​ធ​ន​ធាន​ទឹក និង​ឧតុនិយម​ខេត្តបន្ទាយមានជ័យ បាន​ចុះ​ពិនិត្យ​ទឹក​អាង​ត្រពាំងថ្ម ដោយ​កម្រិត​ទឹក​អាង បាន​ស្រក​បណ្តើៗ​វិញ (​ស្រក​០.១​ម៉ែត្រ​)​។​

​ខណៈ​នេះ​ក្រុមការងារ បាន​លើក​ទ្វារ​ទឹក​ស្វ័យប្រវត្ត ១​ទ្វារ​វិញ​ហើយ​។ បើ​គិត​ត្រឹម​ព្រឹក​ថៃ្ង​នេះ កម្រិត​ទឹក​ក្នុង​អាង ២២០​លាន​ម៉ែត្រគូប​។​

​សូមបញ្ជាក់ថា អាងទឹក​ត្រពាំងថ្ម​នេះ មាន​កម្រិត​ទឹក ១៨០​លាន​ម៉ែត្រគូប អាច​ស្រោចស្រព​ស្រូវប្រាំង​ចំនួន ១២ ០០០​ហិកតា និង​ស្រូវវស្សា ២០ ០០០ ទៅ​៣០ ០០០​ហិកតា​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close