ហឹ​ង្សា​ដោយសារ​ពាក្យសម្តី បុរស​ម្នាក់ ទាញ​ប៉័ងតោ​កាប់​លើ​បុរស​ម្នាក់ទៀត​របួសធ្ងន់ នៅ​ខេត្តកំពង់ឆ្នាំង​

​ខេត្តកំពង់ឆ្នាំង​៖ យ៉ាងហោចណាស់​បុរស​ម្នាក់ បាន​រងរបួស​ធ្ងន់ ដោយសារ​បុរស​ម្នាក់ទៀត បាន​ទាញ​កាំបិតប៉័ងតោ​កាប់​ប្រហារ ក្នុង​ជម្លោះ​ពាក្យសម្តី​រឿង​ទិញ​គល់​កញ្ជ្រាំង​ឲ្យ​ទា​ស៊ី កាលពី​ល្ងាច ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០២០ នៅ​ចំណុច​ភូមិ​ជំ​ពារ ឃុំ​ព្រៃ​គ្រី ស្រុក​ជល​គិរី ខេត្តកំពង់ឆ្នាំង​។​

​ជនសង្ស័យ​ឈ្មោះ ឌុល សាទ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ រស់នៅ​ភូមិ​/​ឃុំ​កើតហេតុ​ខាងលើ ។ ចំណែក​ជនរងគ្រោះ​ឈ្មោះ អ៊ុក រតនា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​អូរ​ធំ ឃុំ​បន្ទាយ​នាង ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ មក​ស្នាក់នៅ​ដេក​ឃ្វាល​ទា​នៅ​ចំណុច​ពូន​ភ្នំ​ក្នុងភូមិ​សា​ស្ថ្រ ភូមិ​ជំ​ពារ ឃុំ ព្រៃ​គ្រី ស្រុក ជល​គិរី ខេត្តកំពង់ឆ្នាំង​។

​បច្ចុប្បន្ន​ជនរងគ្រោះ ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យបង្អែក​ស្រុក ចំណែក​ជនសង្ស័យ​បាន​រត់គេចខ្លួន​។ ករណីនេះ សមត្ថកិច្ច បាន​កសាង​សំណុំរឿង​តាម​នី​តី​វិធី​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close