ភ្លៀងបន្តធ្លាក់ តែទឹកនៅតំបន់អាងត្រពាំងថ្ម បន្តស្រកចុះ

ខេត្តបន្ទាយមានជ័យ៖ ក្រសួងធនធានទឹក និងឧត្តុនិយម បញ្ជាក់ថា នៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០នេះ ចាប់ពីម៉ោង ១ភ្លឺមក នៅតំបន់អាងត្រពាំងថ្មមានភ្លៀងធ្លាក់មួយមេធំរយ:ពេល ១ម៉ោងពេញ ហើយបន្តដោយរលឹមគ្រាប់ធំមកទល់នឹងពេលនេះ និងមេឃមានពពកខ្មៅងងិតពោពេញដោយទឹក និងមានខ្យល់បក់ខ្លាំងនាំមកនូវរលកធំៗជាច្រើន។ តែទឹកនៅ ក្នុងអាងបន្តស្រកចុះ។
តែទោះជាយ៉ាងណាក៏ដោយ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាដោយមុឺងម៉ាត់ឲ្យ ឯកឧត្តម អនុរដ្ឋលេខាធិការ ចាន់ ស៊ីណាត ដែលជាប្រធានមុខព្រួញខេត្តបន្ទាយមានជ័យ ចាត់វិធានការយ៉ាងសមស្របបំផុតប្រុងជើងការទប់ទល់គ្រប់សភាពការណ៍ទាំងអស់ក្នុងតំបន់អាត្រពាំងថ្មនេះ ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។