បុរស​ម្នាក់ កំពុង​លើកដែក មិន​ប្រយ័ត្ន​ប៉ះចំ​ខ្សែរ​កាប​ឆក់​ធ្លាក់​ពីលើ​ដំបូលផ្ទះ សំណាង​ជួយសង្គ្រោះ​ទាន់ពេល

​ខេត្តស្វាយរៀង​៖ បុរស​ជា​កម្មករសំណង់​ម្នាក់ ខណៈ​កំពុង​លើកដែក មិន​ប្រយ័ត្ន​ប៉ះចំ​ខ្សែកាប បណ្តាល​ឲ្យ​ឆក់​ធ្លាក់​ពីលើ​ដំបូលផ្ទះ​មក​ដី​សន្លប់​ស្ទូ​ក តែ​សំណាងល្អ​ប្រជាពលរដ្ឋ បាន​យក​ដី​កប់​ខ្លួន និង​ដឹក​ទៅកាន់​មន្ទីរពេទ្យ​ជួយសង្គ្រោះ​ទាន់ពេល​។​

​ករណីនេះ បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង កាលពី​វេលា​ម៉ោង​១០ និង​៣០​នាទី​ព្រឹក ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០២០ ក្នុងភូមិ​ក្បាលថ្នល់ ឃុំ​កណ្ដៀង​រាយ ស្រុក​ស្វាយទាប ខេត្តស្វាយរៀង​។​

​ជនរងគ្រោះ​ឈ្មោះ ម៉ាប ភេទ​ប្រុស អាយុ​៣១​ឆ្នាំ រស់នៅ​ភូមិ​ដើម​ពោធិ៍ ឃុំ​ស្វាយ​តា​យាន ស្រុក​កំពង់រោទិ៍ ខេត្តស្វាយរៀង​។ មុនពេល​កើតហេតុ​ជនរងគ្រោះ បាន​លើកដែក​ដាក់​លើក​ដំបូលផ្ទះ ស្រាប់តែ​ប៉ះចំ​ខ្សែកាប​ឆក់​ធ្លាក់​មក​ដី​តែម្ដង ភ្លាមៗ​នោះ​ប្រជាពលរដ្ឋ​បាន​ជួយសង្គ្រោះ​ដឹក​មកកាន់​មន្ទីរពេទ្យ​៕


​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close