គ្រោះថ្នាក់ចរាចរណ៍រថយន្ត បុកម៉ូតូ ស្លាប់ម្នាក់នៅនឹងកន្លែង

ខេត្តកំពង់ឆ្នាំង៖ ស្ត្រីម្នាក់ បានស្លាប់ភ្លាមៗ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តនិងម៉ូតូ បុកគ្នា កាលពីវេលាម៉ោង២៣ និង១៥នាទីយប់ ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ នៅលើផ្លូវជាតិលេខ៥ មុខសាលាក្រុង ក្នុងភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។
តាមរបាយការណ៍ពីសមត្ថកិច្ច បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ ម៉ូតូបើកបរ ក្នុងដំណើរច្រាសទិសគ្នាជាមួយរថយន្ត ពីត្បូងទៅជើង លុះមកដល់ចំណុចខាងលើ ក៏បុកគ្នាពេញទំហឹង បណ្ដាលឲ្យស្ត្រីជាអ្នកបើកម៉ុតូ ដួលស្លាប់នៅនឹងកន្លែងតែម្តង។
ជនរងគ្រោះ ឈ្មោះ នួន ស្រីហៀង ភេទស្រី អាយុ២០ឆ្នាំ មានទីលំនៅភូមិកោះក្របី សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង រីឯអ្នកបើកបរ បានទុករថយន្តចោល រត់គេចខ្លួនបាត់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។